ចង់បញ្ឈប់បញ្ហាក្លៀកខ្មៅគួរដឹងមូលហេតុទាំងនេះជាមុនសិន
- 2017-08-26 02:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បញ្ឈប់បញ្ហាក្លៀកខ្មៅគួរដឹងមូលហេតុទាំងនេះជាមុនសិន
ប្រសិនបើអ្នកកំពុងជួបបញ្ហាក្លៀកខ្មៅ ច្បាស់ណាស់អ្នកប្រាកដជាគ្មានភាពជឿជាក់ ហើយមិនហ៊ានពាក់អាវវាលក្លៀកបញ្ចេញសាច់ដូចគេទេ។ មនុស្សទូទៅគិតថា វាកើតឡើងដោយសារការបែកញើស ឬជាតំណពូជ ប៉ុន្តែការអះអាងទាំងនេះគឺមិនគ្រប់គ្រាន់ទេ វានៅមានកត្តាជាច្រើនផ្សេងទៀតដូចខាងក្រោម៖
១. ការកោររោមក្លៀក៖ ស្បែករបស់អ្នកនឹងទទួលរងការកកិត និងក្រហាយបន្ទាប់ពីកោររោមរួច ដែលនោះហើយគឺជាមូលហេតុដែលធ្វើឱ្យក្លៀកខ្មៅ។
២. ការប្រើផលិតផលលាបឬ ស្ព្រាយបាញ់ក្លៀក៖ យើងទទួលស្គាល់ថាវាពិតជាអាចបំបាត់ក្លិនខ្លួនបានមែន ប៉ុន្តែសារធាតុគីមីដែលនៅក្នុងផលិតផលទាំងនោះអាចបង្កផលប៉ះពាល់ ធ្វើឱ្យស្បែកក្លៀកខ្មៅបាន។
៣. កោសិកាស្បែកខូច៖ ជារៀងរាល់ថ្ងៃកោសិកាស្បែករបស់យើងតែងតែមានការខូចខាត ហើយដោយសារតែនៅក្រោមក្លៀកជាកន្លែងដែលពិបាកដុសសម្អាត យូរៗទៅកោសិកាស្បែកដែលខូចនោះនឹងផ្តុំគ្នាកាន់តែច្រើនទៅៗ។
៤. ពាក់អាវយឺត៖ ស្បែកក្រោមក្លៀកងាយនឹងទទួលរងផលប៉ះពាល់ណាស់ សូម្បីតែសាច់ក្រណាត់យឺតៗដែលកកិតជាមួយក្លៀកក៏អាចធ្វើឱ្យក្លៀកខ្មៅបានដែរ។
៥. បាក់តេរី៖ តំបន់ក្រោមក្លៀកពិតជាអំណោយផលសម្រាប់ការប្រមូលផ្តុំរបស់បាក់តេរីណាស់ ជាពិសេសគឺកើតឡើងមកពីការបែកញើស។
៦. ទម្លាប់ជក់បារី៖ សារធាតុ Tobacco ដែលនៅក្នុងបារីអាចធ្វើឱ្យបញ្ហាខ្មៅក្លៀកកើតឡើងបាន៕
ចុចអាន៖ធ្មេញលឿងអាចមកជាសវិញ ចាំបាច់អស់លុយអីច្រើន!
ចុចអាន៖ចំណាយពេលត្រឹម ១ ម៉ោង ហាត់កីឡា ៩ ប្រភេទនេះស្រីៗនឹងបានរាងស្វែលស្អាត