ជម្រុះរោមជារៀងរហូត ហើយមិនឈឺចាប់ ប្រើតែរបស់ពីរមុខនេះ!
- 2017-08-04 00:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះរោមជារៀងរហូត ហើយមិនឈឺចាប់ ប្រើតែរបស់ពីរមុខនេះ!
កំពុងមានបញ្ហារឿងរោមក្លៀក និងរោមនៅដងខ្លួនមែនទេស្រីៗ? មានវិធីសាស្ត្រច្រើនដើម្បីបំបាត់រោមលើដងខ្លួន ដូចជាការដក ការបក ប្រើថ្នាំជម្រុះ ឬបាញ់កាំរស្មីជាដើម។ ប៉ុន្តែវិបសាយកញ្ញាធ្លាប់បានចុះផ្សាយរួចមកហើយថា ការដករោមក្លៀកជាប្រចាំអាចធ្វើឱ្យស្បែកអ្នកឡើងកន្ទួល និងបង្កជាមេរោគទៀតផង។ អ៊ីចឹងគួរធ្វើយ៉ាងណាទើបល្អ?
ចាំបាច់បារម្ភអីទៀត? ប្រើតែគ្រឿងផ្សំ២មុខនេះ គឺក្រូចឆ្មារ និងស្ករស នឹងអាចជួយអ្នកឱ្យជម្រុះរោមដែលមិនត្រូវការលើដងខ្លួន ជាពិសេសនៅត្រង់ក្លៀកបានយ៉ាងងាយស្រួល ហើយមិនដុះមកវិញទៀតផង។
វិធីធ្វើ៖
ដួសស្ករសដាក់ក្នុងចានប្រហែល២ទៅ៣ស្លាបព្រាបាយ ហើយច្របាច់ក្រូចឆ្មារដាក់ចូល
ដាក់ក្រូចឆ្មារតែបន្តិចបានហើយ គឺលាយយ៉ាងណាឱ្យល្បាយទាំងពីរនេះឡើងខាប់ កុំឱ្យរាវពេក
ដករោមក្លៀកឱ្យស្អាត រួចយកល្បាយខាងលើមកលាបត្រង់បរិវេណក្លៀកទុកចោលប្រហែល១៥-២០នាទី
លាងសម្អាតជាមួយទឹកស្អាតជាការស្រេច
ចំណាំ៖
វិធីនេះគួរធ្វើជារៀងរាល់ថ្ងៃ ប្រមាណ១០ទៅ១៥ថ្ងៃឱ្យជាប់គ្នា ហើយមួយខែធ្វើបាន៣ដង ដើម្បីឆាប់ឃើញលទ្ធផល។ ធ្វើបែបនេះ រោមដែលដករួចនឹងមិនសូវដុះឡើងវិញ ហើយយូរៗទៅ លែងដុះមកតែម្ដង ក្រៅពីនេះ ឥទ្ធិពលក្រូចឆ្មារនឹងជួយឱ្យស្បែកក្លៀកទៅជាសបន្តិចម្ដងៗទៀតផង។
មានវិធីមួយទៀត តែអាចស្មុគស្មាញនិងចំណាយពេលច្រើនជាងវិធីខាងលើ គឺគេយកទឹកដាំពុះប្រហែល១កូនចាន ហើយចាក់ស្ករចូល និងច្របាច់ក្រូចឆ្មារចូល ទុកឱ្យពុះរហូតឡើងស្អិតដូចស្ករតាំងម៉ែ រួចយកមកចាក់លើតុស្អាត វាយឬទាញវាចុះឡើងឱ្យកាន់តែឡើងស្អិតដូចកាវ រួចយកមកលាបលើក្លៀក ហើយបកចេញ៕