ក្រៅ​ពី​រឿង​ធ្មេញ ការ​ពិត ​មាត់​ស្អុយ មក​ពី​គ្រឿង​ក្នុង​មានជំងឺ​ទាំង​នេះ

  • 2017-07-14 06:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អូ​! ស្នាម​ញញឹម​របស់​អ្នក​ពិតជា​ស្អាត​ណាស់ ប៉ុន្តែ​ក្លិន​មាត់​របស់​អ្នក​មាន​បញ្ហា​ហើយ​។​ ​តើ​មាន​ន​ណា​ម្នាក់​សរសើរ​អ្នក​អត់​មើល​ទៅ​? ទេ​គេ​មិន​សរសើរ​អ្នក​ទេ​ហើយ​ច្បាស់​ណាស់​អ្នក​ក៏​មិន​ចង់​ឲ្យ​គេ​ចំណាំ​មុខ​អ្នក​ទុក​ដែរ​នៅ​ពេលណា​ដែល​អ្នក​និយាយ​ទៅ​រក​គេ​។

ទោះបីជា​មាន​កត្តា​ជាច្រើន​ដែល​បណ្ដាល​ឱ្យ​មាន​ក្លិន​មាត់​មិនល្អ​ដូចជា ជក់បារី​ជំងឺ​ថ្លើម ឬ​ការ​លាក​ស៊ីនុស​ក៏ដោយ ក្លិន​មាត់​មិនល្អ​ក៏​អាច​មាន​ប្រភព​ចេញពី​មាត់​ផ្ទាល់​ប្រហែលជា ៩០ ភាគ​រយ​ផង​ដែរ​។ ច្បាស់​ណាស់​ក្លិន​មាត់​មិនល្អ​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ជាង​នេះ​ផង​ដែរ​។ ជាមួយ​នឹង​បាក់តេរី​រាប់​រយ​ប្រភេទ​ដែរ​លូតលាស់​នៅ​ក្នុង​មាត់​នោះ ពួកវា​រួម​ចំណែក​ដោយ​ប្រយោល​ចំ​ពោះ​បញ្ហា​ក្លិន​មាត់​។ បាក់តេរី​ទាំង​នេះ​មាន​តួនាទី​ជួយ​ដល់​ការ​រំ​លាយ​អាហារ ទោះជា​យ៉ាង​ប្រសិនបើ​អ្នក​ខ្វះ​អនាម័យ​មាត់​ល្អ វា​និង​បង្ក​អោយ​រាក់​ស៊ី​ធ្មេញ​ដែរ​នាំ​ឲ្យ​មាន​បញ្ហា​ក្លិន​មាត់​មិនល្អ​កើតឡើង​បាន​។​

ដូចគ្នា​នេះ​ដែរ​នៅ​ពេល​អ្នក​មាន​ដង្កូវ​ស៊ី​ធ្មេញ​ណាមួយ​ហើយ​អ្នក​មិន​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​ទៀ​ត​នោះ​វា​នឹង​បង្ក​ជា​បញ្ហា​នៅ​ថ្ងៃ​ណាមួយ​ដូចជា បង្ក​រោគ​ហើយ​ការ​បង្ក​រោគ​នេះ​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​សុខភាព​ដូចជា គ្រុន​ក្ដៅ ឡើង​កូន​កណ្ដុរ​នៅ​នឹង​ក ហើយ​អ្វី​ដែរ​ពិសេស​នោះ​គឺ​ក្លិន​មាត់​មិនល្អ​នេះ​ឯង​។​

វិធី​ស្រួលៗ ដើម្បី​កុំ​អោយ​ធុំក្លិន​មាត់ ហេតុអ្វី​មិន​សាកមើល​?

-ដុសធ្មេញ​ជានិច្ច​

ចូរ​ចងចាំ​ថា​ការ​ដុសធ្មេញ​គឺជា​វិធី​មួយ​ដើម្បី​ប្រឆាំង​និង​បញ្ហា​ក្លិន​មាត់ ហើយ​ក៏​មិនមែន​ដុសធ្មេញ​តាមតែ​នឹកឃើញ​ដែរ​។ នៅ​ពេល​ដែល​អ្នក​មាន​រាក់​ស៊ី​ធ្មេញ​ឬ​រលាក​អ​ញ្ជា​ញ​ធ្មេញ (​ហើម​អញ្ចាញ​ធ្មេញ​និង​ហូរ​ឈាម​តាម​ជើង​ធ្មេញ​) អ្នក​គួរតែ​ត្រូវ​បាន​លើកទឹកចិត្ត​អោយ​សំអាត​ធ្មេញ​ជាប្រចាំ​។ ការ​សំអាត​ធ្មេញ​ជា​ប្រចាំ​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទប់​ស្កាត់​បាក់តេរី​ដែរ​ជាហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ក្លិន​មាត់​។​

-កុំ​ភ្លេច​សម្អាត​អណ្ដាត

ជួនកាល បាក់តេរី​ដែល​មាន​នៅ​លើ​អណ្ដាត​គឺជា​ប្រភព​ដ៏​សំ​ខាន់​មួយ​ផង​ដែរ​នៃ​បញ្ហា​ក្លិន​មាត់​មិនល្អ ដូច្នេះ​វិធី​ចាំបាច់​ដែរ​ត្រូវ​ធ្វើ​នោះ​គឺ​ប្រើ​ច្រាស់​ដុសធ្មេញ​របស់​អ្នក​កោស​លើ​អណ្ដាត​ផង​ដើម្បី​បំ​បាត់​បាក់តេរី​ដែល​មាន​នៅ​លើ​នោះ​។ អ្នក​ត្រូវ​ដឹង​ថា​នៅ​ពេល​ដែល​អណ្តាត​បាន​គ្រប​ដណ្ដប់​ដោយ​កាក​សំណល់​អាហារ ញ្ញាណ​របស់​អណ្ដាត​ដែរ​មាន​នៅ​លើ​អណ្ដាត​ក៏​មិន​អាច​ធ្វើការ​បានល្អ​ដែរ​ដូច្នេះ​អាហារ​ដែរ​អ្នក​ញ៉ាំ​ក៏​មិន​សូវ​មាន​រសជាតិ​ដែរ​។​

-ធ្មេញ​សិប្ប​និមិត្ត​គួរ​សំអាត​ឲ្យ​បាន​ទៀ​ង​ទាត់​

ប្រសិនបើ​អ្នកមាន​ធ្មេញ​សិប្ប​និមិត្ត​សូម​ដោះ​វា​ចេញ​ហើយ​សំ​អាត​វា​ជាប្រចាំ​មុន​ពេល​អ្នក​ចូល​គេង​។​ការ​សំអាត​ជា​ប្រចាំ​នេះ​វា​អាច​ជួយ​ការពារ​បាន​នូ​វ កំណក​កំបោរ ក្លិន​អាហារ កំណក​កាហ្វេ​តែ ក្លិន​មាត់​មិនល្អ​និង​ការ​បង្ក​រោគ​ផ្សេងៗ​បាន​។​

-បញ្ឈប់​ការ​ជក់បារី

ការ​ជក់បារី​គឺជា​មុខសញ្ញា​មួយ​នៃ​ក្លិន​មាត់ ការ​ជក់បារី​នាំ​ឱ្យ​ធ្មេញ​មាន​ដង្កូវ​ស៊ី​និង​កំណក​កំបោរ​។ ស្រ​ដៀង​គ្នា​នេះ​ដែរ​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ធ្មេញ​របស់​អ្នក​ឡើង​ខ្មៅ​ប៉ុណ្ណោះ​ទេ បារី​បាន​ធ្វើ​ឲ្យ​ថយ​ចុះ​នូវ​មុខងារ​ការពារ​ប្រ​ឆាំង​មេរោគ​របស់​រាងកាយ​រួម​ទាំង​នៅ​ក្នុង​មាត់​ផង​ដែរ។

-ទៅ​ជួប​ពេទ្យធ្មេញ​ជាប្រចាំ

នៅ​ពេល​ដែរ​ធ្មេញ​របស់​អ្នក​បាន​សំអាត​ជា​ទៀ​ង​ទាត់ ហើយ​រួម​ទាំង​ត្រូវ​បាន​ពិ​និត្យ​ដោយ​ទ​ន្ត​ពេទ្យ​ទៀត​នោះ វា​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​ពី​បញ្ហា​ក្លិន​មាត់​និង​សុខភាព​មាត់​ធ្មេញ​។ ចូល​អ្នក​កំណត់​ឲ្យ​បាន​នូ​វ​មូលហេតុ​ដើម្បី​ព្យាបាល​បញ្ហា​មាត់​ធ្មេញ​របស់​អ្នក៕

អត្ថបទ៖ DKSH

អត្ថបទពេញនិយម