ការយំ ៩ បែបនេះ បង្ហាញពីអត្តចរិត ៩ ផ្សេងគ្នារបស់មនុស្សស្រី
- 2017-08-22 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការយំ ៩ បែបនេះ បង្ហាញពីអត្តចរិត ៩ ផ្សេងគ្នារបស់មនុស្សស្រី
គ្មានការឈឺចាប់ណាស្មើរឿងស្នេហាឡើយ ដូចនេះពេលឈឺខ្លាំងមានតែសម្រកទឹកភ្នែក ដោយមិនខ្វល់ថានៅចំពោះមុខគេ ឬក្រោយខ្នងឡើយ។ ការយំ ៩ បែបនេះ បង្ហាញពីអត្តចរិតផ្សេងគ្នារបស់មនុស្សស្រីដែរ៖
១.ស្រក់ទឹកភ្នែកម៉ាត់ៗ៖ បង្ហាញថាអ្នកជាមនុស្សស្រីដ៏រឹងមាំម្នាក់ ហើយការយំបែបនេះក៏បង្ហាញថាអ្នកជាមនុស្សចិត្តដាច់បំផុតដែរ ព្រោះឈឺចាប់ដល់កំពូលបានជានាងសម្រកទឹកភ្នែកបែបនេះ។
២.បង្ហូរទឹកភ្នែក តែទឹកមុខធម្មតា៖ បង្ហាញថាអ្នកមនុស្សស្រីប្រភេទដែលមានចិត្តធ្ងន់ និងពូកែទ្រាន់បំផុត។
៣.យំខ្លាំងតែមិនចេញសំឡេង៖ មនុស្សស្រីដែលយំគ្មានសំឡេង ខណៈដែលខ្លួនទទួលរងការឈឺចាប់ខ្លាំង បញ្ជាក់ថាជាមនុស្សអត់ធន់ និងមានការតស៊ូក្នុងជីវិត។
៤.យំឮសំឡេងខ្លាំងៗ៖ អ្នកដែលមានចំណុចនេះបង្ហាញថាជាមនុស្សទន់ជ្រាយផ្លូវចិត្ត និងទទួលរងការភិតភ័យយូរ ជាពិសេសចង់មានអ្នកលួង។
៥.យំអណ្ដឺតអណ្ដក៖ បែរយំបែបនេះបញ្ជាក់ថាអ្នកជាមនុស្សចរិតដូចកូនក្មេង ឆាប់យំ ឆាប់បាត់ភ្លាមៗ បន្ទាប់ពីគេលួង។
៦.ស្រក់ទឹកភ្នែក តែមិនមែនជាការយំ៖ មនុស្សបែបនេះមិនត្រឹមតែចិត្តដាច់ប៉ុណ្ណោះទេ បើមាននរណាធ្វើឲ្យឈឺចាប់ត្រូវតែសងសឹកវិញ។
៧.យំរៀបរាប់៖ មនុស្សបែបនេះរឹងមាំក្រៅ តែធាតុពិតជាមនុស្សទន់ជ្រាយខាងក្នុង។
៨.យំបោកខ្លួន៖ អ្នកដែលយំបែបនេះ ជាមនុស្សរឹងរូស តែពេលជួបហេតុការណ៍ហួសពីការស្មាន ស្ថានភាពនឹងទៅជាបែបនោះភ្លាម។
៩.យំអស់ពីក្នុងខ្លួន៖ បង្ហាញថាអ្នកជាមនុស្សមានភាពទន់ភ្លន់ និងមនោសញ្ចេតនាជ្រាលជ្រៅ៕
ចុចអាន៖ចង់រៀនប្រើជីវិតម្នាក់ឯងដោយគ្មានស្នេហា តែអត់ទាន់ទម្លាប់ គួរសាកវិធីទាំងនេះ