ប្រុស​ៗ​មានសង្សារចរិតអាឡិកអាឡក់បន្តិចមានអីមិនល្អ!

  • 2017-08-23 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូ​ស្នេហ៍​មិន​តិច​ទេ​ដែល​មាន​បញ្ហា​បែក​បាក់​ព្រោះ​តែ​ការ​មិន​យល់​ចិត្ត​គ្នា​ អ្នក​ខ្លះ​ក៏​រអ៊ូ​រទាំ​ថា​ដៃ​គូ​របស់​ខ្លួន​គ្មាន​គំនិត​ចាស់​ទុំ​និង​ចេះ​គិត​គូ​បាន​វែង​ឆ្ងាយ​ឡើយ​។ ប៉ុន្តែ​តាម​ពិត​ ការ​ដែល​មាន​សង្សារ​ចរិត​កូន​ក្មេង​និង​លេង​សើច​ច្រើន​បន្តិច​ ក៏​អាច​ធ្វើ​ឱ្យ​ជីវិត​ស្នេហា​ពោរ​ពេញ​ទៅ​ដោយ​ភាព​ផ្អែម​ល្អែម​មួយ​ចំនួន​ដូច​ខាង​ក្រោម​បាន​ដែរ​៖

១. គេ​ជា​មនុស្ស​ហូង​ហែង​ការពារ​៖ អាច​ថា​នាង​ចូល​ចិត្ត​ប្រច័ណ្ឌ​ច្រើន​បន្តិច​ ប៉ុន្តែ​នោះ​ក៏​ព្រោះ​តែ​នាង​ស្រឡាញ់​ខ្លាំង​ និង​ចង់​ការពារ​​បុរស​ជា​ទី​ស្រលាញ់​ឲ្យ​គេច​ផុត​ពី​កណ្តាប់​ដៃ​ស្រី​ដទៃ​។

រូបតំណាង

**២. ចេះ​លួង​ឲ្យ​សប្បាយ​ចិត្ត​៖** ព្រោះ​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​លេង​សើច​ច្រើន​ ដូច្នេះ​មិន​ថា​អ្នក​កើត​ទុក្ខ​យ៉ាង​ណា​ក៏​ដោយ ​គេ​នឹង​បញ្ចេញ​កាយ​វិការ​កំប្លែង​ៗ​ធ្វើ​​ឲ្យ​គេ​សើច​ចេញ​ទាល់​តែ​បាន​។

រូបតំណាង

៣. ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ​៖ ភាព​កំប្លុក​កំប្លែង​របស់​​មិត្ត​ស្រី គឺ​ជា​ថ្នាំ​បំបាត់​ភាព​អផ្សុក​ ដែល​ធ្វើ​ជួយ​ឲ្យ​បុរស​មាន​អារម្មណ៍​ស្រស់​ថ្លា​គ្រប់​ពេល​។

៤. ងាយ​ធ្វើ​​ឲ្យ​រំជួល​ចិត្ត​៖ មនុស្ស​ស្រី​ចរិត​បែប​នេះ​ងាយ​នឹង​បញ្ចេញ​អារម្មណ៍​សប្បាយ​ចិត្ត​ និង​អារម្មណ៍​សោក​សៅ​របស់​គេ​ចេញ​មក​ណាស់​ ហើយ​កាយ​វិការ​ធម្មជាតិ​របស់​គេ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សង្សារ​ងាយ​នឹង​រំជួល​ចិត្ត​។

៥. ជា​មនុស្ស​ស្មោះ​នឹង​ស្នេហ៍​៖ ដោយ​សារ​គេ​ព្យាយាម​ប្រើ​គ្រប់​វិធី​ទាំង​ធ្វើ​ឆ្កួត​ធ្វើ​ជា​ នេះ​ហើយ​ ដែល​បញ្ជាក់​ថា​ជា​មនុស្ស​ស្មោះ​នឹង​ស្នេហា​ខ្លាំង​៕

រូបតំណាង

ចុចអាន៖រឿង៤យ៉ាង បើគូស្នេហ៍អ្នក​ធ្វើបាន នឹងមាន​សុភមង្គល​ជាងគូស្នេហ៍​ទូទៅ

ចុចអាន៖មនុស្ស​ប្រុស​ខិល​ខូច​ប៉ុណ្ណា​ក៏​ដោយ បើ​ស្រលាញ់​ស្មោះ​គេ​នឹង​កែ​ប្រែ​ ៥ យ៉ាង​នេះ​ដើម្បី​យើង​

ប្រភព៖ relrules ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា