មានបញ្ហាក្លៀកអាវចេញពណ៌លឿងមែនទេ? ដំណោះស្រាយនេះ ២ មុខនេះងាយបំផុត
- 2017-08-22 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានបញ្ហាក្លៀកអាវចេញពណ៌លឿងមែនទេ? ដំណោះស្រាយនេះ ២ មុខនេះងាយបំផុត
គ្រប់គ្នាបានដឹងហើយថា បញ្ហាក្លៀកអាវចេញពណ៌លឿងជារឿងមួយដ៏រំខាន ដែលវាកើតឡើងពីការបែកញើសទៅលើអាវពណ៌ស។ ពេលខ្លះទៀតវាកើតឡើងមកពីការប្រើប្រាស់ផលិតផលលាបក្លៀក ដែលអ្នកប្រើប្រាស់រាល់ថ្ងៃតែម្ដង ។ ប៉ុន្តែកុំបារម្ភ ប្រសិនបើអាវសរបស់អ្នកជួបបញ្ហាដូចខាងលើមែន អ្នកអាចសាកល្បងជាមួយគ្រឿងផ្សំទាំង ២ មុខនេះបាន៖
១. ក្រូចឆ្មារ៖ ច្របាច់ទឹកក្រូចឆ្មារហើយយកមកត្រដុសនៅត្រង់កន្លែងក្លៀកអាវដែលចេញពណ៌លឿង រួចបោកវាចេញជាមួយសាប៊ូតាមធម្មតា។
២. Baking Soda៖ លាយម្សៅ Baking Soda ជាមួយទឹកបន្តិចហើយកូរវាឲ្យសព្វ។ បន្ទាប់មកយកច្រាសជ្រលក់ជាមួយល្បាយដែលលាយរួច យកទៅដុសត្រង់កន្លែងពណ៌លឿង ទុកចោលរយៈពេលមួយម៉ោងសឹមយកទៅបោកចេញ៕
ចុចអាន៖ល្មមដល់ពេលគិតគូររឿងធ្វើឲ្យស្បែកភ្លឺស្អាតហើយ! (វីដេអូ)
ចុចអាន៖ចង់បានក្រចកដៃវែង និងរឹងមាំជាងមុន កុំភ្លេចវិធីត្រាំក្រចកធម្មជាតិនេះ