ចង់​បានក្រចក​ដៃ​វែង​ និងរឹង​មាំ​ជាង​មុន​ កុំ​ភ្លេច​វិធី​​ត្រាំ​ក្រចក​ធម្មជាតិនេះ

  • 2017-08-18 07:58:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រចក​គឺ​រឿង​សំខាន់​មួយ​សម្រាប់​មនុស្ស​ស្រី ដូច្នេះ​អ្នក​គួរ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​វា។ សម្រាប់​នារី​ៗ​ដែល​គាត់​ចង់​បាន​ក្រចក​វែង និង រឹង​មាំ​ជាង​មុន​គួរ​តែ​សាកល្បង​នូវ​វិធី​ត្រាំ​ក្រចក​ជាមួយ​រូបមន្ត​ធម្មជាតិ​នេះ ព្រោះ​វា​អាច​ជួយ​ឲ្យ​ក្រចក​អ្នក​លូតលាស់​បាន​លឿន និង មាន​សុខភាព​ល្អ ដោយ​មិន​ចាំ​បាច់​ចំណាយ​ច្រើន ៖

​អ្វី​ដែល​អ្នក​ត្រូវការ

ទឹកក្រូចពោធិ៍សាត់​ស្រស់ៗ​​ច្របាច់​​យក ១ ភាគ ៤ កែវ​

ចិញ្ច្រាំខ្ទឹម​ស ១ មើម

ប្រេង​អូលីវ ១ ភាគ ៤ កែវ

ការ​ណែនាំពី​របៀប​ប្រើ

១. លាយ​ទឹកក្រូច​ជាមួយ​ខ្ទឹម​ស​នៅ​ក្នុង​ចាន​ស្អាត​មួយ​ ហើយត្រាំ​ក្រចក​របស់​អ្នក​ប្រហែល​ ១៥ នាទី។

រូបតំណាង

២. បន្ទាប់​មក​​លាង​ជម្រះ​ដៃ​ពី​ទឹក​ក្រូចលាយ​ខ្ទឹម​នោះ​ហើយ ​ត្រាំ​ក្រចក​​ក្នុង​ចាន​​ប្រេង​អូលីវ ១៥ នាទី​​បន្ត​ទៀត។

៣. ធ្វើ​បែប​នេះ​ ២-៣ ដង​ក្នុង​មួយ​សប្ដាហ៍​ ក្នុងរយៈពេល ២ សប្តាហ៍​ក្រោយ​អ្នក​នឹង​សម្គាល់​ឃើញ​ថា​មាន​ភាព​ខុស​គ្នា។

ក្រចក​របស់​អ្នក​​កាន់​តែ​ស្អាត វែង រលោង គួរ​ជា​ទី​ពេញ​ចិត្ត៕

ចុចអាន៖រង្វង់ភ្នែក​ខ្មៅ​ដូច​ខ្លាឃ្មុំ Panda នឹងរលុបភ្លាមដោយសារវត្ថុ ៣ យ៉ាងនេះ

ប្រភព៖ styletips101 ប្រែ​សម្រួល៖ ផេង ផលធិតា