ហេតុ​អ្វី​​អ្នក​ឆ្លាត​មិន​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ?

  • 2017-08-17 06:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​​គិត​ថា​ការ​​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​ជា​រឿង​ល្អ​ព្រោះ​វា​អាច​សន្សំ​ពេល​ និង​អាច​សម្រេច​កិច្ច​ការ​បាន​លឿន​ ប៉ុន្តែ​អ្វី​​ៗ​មិន​មែន​បែប​នេះ​ទេ​។ មាន​ហេតុ​ផល​មួយ​ចំនួន​ដែល​អ្នក​មិន​​គួរ​ធ្វើ​ការងារ​​ច្រើន​ក្នុង​ពេល​តែ​មួយ​ទេ​៖

១. បាត់​សមាធិ

ឧទាហរណ៍​បើ​អ្នក​និយាយ​ទូរស័ព្ទ​ផង​ មើល​ emial ផង​ និង​សរសេរ​ Report ផង​ អ្នក​អាច​បាត់​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​​ទាំង​នោះ​បាន។ កំហុស​នឹង​កើត​ឡើង​ជៀស​មិន​រួច​ទេ​។

២. ស្ត្រេស​កើត​ឡើង

ហើយ​ការ​​ស្មុគស្មាញ​​ជា​ប្រចាំ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​គុណ​ភាព​ការងារ​យើង​ធ្លាក់​ចុះ​មិន​ខាន។

៣. បំផ្លាញ​សមត្ថភាព​ខួរ​ក្បាល

​ការ​ធ្វើ​ការងារ​ច្រើន​ពេល​តែ​មួយ​ជា​ប្រចាំ​អាច​កាត់​បន្ថយ​ភាព​ឆ្លាត​វៃ​ និង​សមត្ថភាព​ខួរក្បាល​​បាន​ដោយ​សារ​តែ​​ការ​គិត​ច្រើន​​មុខ​ពេក​។ នេះ​បើ​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ Sussex ចក្រភព​អង់គ្លេស​។

៤. ទាញ​ការងារ​ឲ្យ​យឺត

ធ្វើ​ការងារ​ច្រើន​បែប​នេះមិន​មែន​ជា​ការ​​សន្សំ​ពេល​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​ឲ្យ​ការងារ​កាន់​តែ​យឺតយ៉ាវ។

៥. ប៉ះពាល់​របប​អាហារ

ជាពិសេស​ពេល​ដែល​អ្នក​ញ៉ាំ​បណ្ដើរ​ធ្វើ​ការ​ងារ​បណ្ដើរ។​ ដោយ​សារ​ខួរ​ក្បាល​មិន​អាច​ផ្ដោត​លើ​អាហារ​បាន ​​យើង​មិន​ដឹង​ខ្លួន​ថា​ឆ្អែត​ទេ។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​៕

ចុច​អាន៖ ប្ដេជ្ញា​ខ្លួន​ឯង​! ៨​​​យ៉ាង​​​គួរ​ធ្វើ​ចាប់​ពី​ថ្ងៃ​នេះ ដើម្បី​​រស់​​ស្រួល​ទៅ​អនាគត

ចុច​អាន៖ ៥​ការងារ​ ល្អ​បំផុត​សម្រាប់​អ្នក​ចង់​រៀន​បណ្ដើរ​រក​លុយ​បណ្ដើរ

ប្រភព៖ health ប្រែ​សម្រួល៖ Chhai Yarith