ចង់រៀនប្រើជីវិតម្នាក់ឯងដោយគ្មានស្នេហា តែអត់ទាន់ទម្លាប់ គួរសាកវិធីទាំងនេះ
- 2017-08-17 03:06:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់រៀនប្រើជីវិតម្នាក់ឯងដោយគ្មានស្នេហា តែអត់ទាន់ទម្លាប់ គួរសាកវិធីទាំងនេះ
ពេលខ្លះហត់នឿយជាមួយស្នេហាពេក អ្នកប្រហែលជាចង់ប្រើជីវិតនៅម្នាក់ឯង មិនចង់ពាក់ព័ន្ធជាមួយរឿងស្នេហា តែអ្នកបែរជាមិនទម្លាប់ទៅវិញ បើអីចឹងតើគួរធ្វើម៉េច? បើអ្នកពិតជាចង់បែបហ្នឹងមែនអ្នកគួរតែតែសាកល្បងវិធីនេះ ៖
១. រៀនទៅណាមកណាម្នាក់ឯងឲ្យបាន ១ ខែ ៖ ដំបូងអ្នកគួរតែសាកដើរទៅណាមកណាម្នាក់ឯងដោយមិនបាច់មានគ្នាសិន ហើយចាំសង្កេតមើលពីខ្លួនឯងថាតើធ្វើបានប៉ុណ្ណា និងមានអារម្មណ៍យ៉ាងម៉េចដែរ។
**២. រៀនធ្វើអីតែឯងឲ្យបានយ៉ាងហោចណាស់កន្លះខែឡើង ៖** ចាំផ្ដើមរៀននៅផ្ទះតែឯង ហើយសាកល្បងអង្គុយមើលរឿង ឬក៏អានសៀវភៅដោយស្ងប់ស្ងាត់។ បើមានអារម្មណ៍ថាឯកាអ្នកគួរតែសាកល្បងតុបតែងបន្ទប់ឲ្យស្អាតដើម្បីថតរូប ឬ ក៏អាចរៀនធ្វើរបស់អីដោយផ្ទាល់ដៃ។
៣. រាប់អានមនុស្សឲ្យបានច្រើន ៖ រៀនស្គាល់ រៀនរាប់អានមិត្តភក្តិឲ្យបានច្រើន តែត្រូវប្រាកដថាមិនឲ្យលើសនោះទេ ព្រោះមិត្តភាពគឺអាចឲ្យអ្នកមានអារម្មណ៍កក់ក្ដៅមិនឯកា ហើយក៏មិនលំបាកចិត្តដូចស្នេហាដែរ។
៤. កុំបន្តទទួលការជួយរបស់គេទៀត ៖ ត្រូវចេះជួយខ្លួនឯងមុនឲ្យគេមកជួយអ្នក ទោះបញ្ហាប៉ុណ្ណាក៏ដោយគួរតែព្យាយាមដោះស្រាយវាដោយខ្លួនឯង បើមិនដូច្នោះទេអ្នកមិនអាចប្រើជីវិតឯករាជ្យតែឯងឡើយ។
៥. ឈានជើងចូលជីវិតការងារ ៖ ពេលដែលអ្នកមានការងារច្រើនអ្នកក៏រវល់ទៅតាមនោះដែរ ដូច្នេះអ្នកមិនសូវមានពេលគិតពីស្នេហាឡើយ ម្យ៉ាងទៀតការងារអាចឲ្យអ្នកលែងចង់មានស្នេហាព្រោះពេលខ្លះអ្នករីករាយនឹងការធ្វើការច្រើនជាង។
៦. កុំសូវខ្វល់ពីចិត្តគេពេក សំខាន់អ្នករីករាយ ៖ ត្រូវគិតពីចិត្តខ្លួនឯងឲ្យច្រើនជាងចិត្តគេ ព្រោះបើអ្នកគិតតែពីអារម្មណ៍អ្នកផ្សេងនោះចិត្តអ្នកគ្មានថ្ងៃស្ងប់នោះទេ ដូច្នេះអ្នកនៅតែវិលវល់ជាមួយគេ គ្មានថ្ងៃធ្វើឲ្យជីវិតខ្លួនឯងឯករាជ្យឡើយ។
បើអាចធ្វើជីវិតបែបនេះបាន ពិតជាល្អណាស់ព្រោះអ្នកនឹងទទួលបានបទពិសោធន៍ថ្មីមួយទៀតក្នុងជីវិត៕
ចុចអាន៖ឃើញរូបទាំងនេះហើយ ស្រីៗប្រហែលចង់ដើរលេងជាង យកសង្សារក៏ថាបាន