៥ វិធីសម្រកទម្ងន់ពេលភ្ញាក់ពីគេង ថែមទាំងអាចញ៉ាំអាហារពេលព្រឹកបានដោយមិនខ្វល់
- 2017-08-21 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីសម្រកទម្ងន់ពេលភ្ញាក់ពីគេង ថែមទាំងអាចញ៉ាំអាហារពេលព្រឹកបានដោយមិនខ្វល់
មនុស្សជាច្រើនតែងខ្វល់ខ្វាយចិត្តពីរឿងគីឡូឡើងមិនឈប់ ហើយមិនថយវិញសោះ។ កុំបារម្ភ កញ្ញា សូមបង្ហាញពីវិធីសម្រកទម្ងន់ពេលភ្ញាក់ពីគេង ថែមទាំងអាចស្រស់ស្រូបអាហារពេលព្រឹកដោយមិនចាំបាច់ខ្វាយខ្វល់ទៀតផង៖
១.ភ្ញាក់ពីព្រលឹមរាល់ថ្ងៃ
ការសិក្សានៅសាកលវិទ្យាល័យ Northwesternបានឲ្យដឹងថាការក្រោកពីគ្រែចាប់ពីម៉ោងប្រហែល ១០:៣០ ព្រឹកឡើងទៅមានទំនោរឃ្លានទ្វេដងថែមទាំងការញ៉ាំនេះមិនចង់ញ៉ាំផ្លែឈើ និងបន្លែ។ ខុសប្លែកពីអ្នកក្រាកតាំងពីព្រលឹម ឃ្លានតិច និងញ៉ាំអាហារមិនអស់ពីចានឡើយ។
**២.ភ្ញាក់ពីគេងភ្លាម ផឹកទឹកភ្លែត**
រាងកាយដែលដេកច្រើនជាង ៥ ម៉ោងនឹងមានអារម្មណ៍ថាស្រេកទឹក។ ដូច្នេះរឿងដំបូងដែលត្រូវធ្វើបន្ទាប់ពីភ្ញាក់ដឹងខ្លួន ដើរសំដៅទឹករកផឹកទឹកមួយកែវភ្លាមៗ ដើម្បីឲ្យរាងកាយមានអារម្មណ៍ស្រស់ថ្លា។ លើសពីនេះទៀតការសិក្សាពីសាកលវិទ្យាល័យ Utha បានបង្ហាញថា អ្នកចូលចិត្តផឹកទឹក ២ កែវមុនពេលញ៉ាំ ពួកគេសម្រកទម្ងន់បានច្រើន ជាងអ្នកមិនផឹកទឹកមុនញ៉ាំប្រហែល៣០% ។
៣.ដើរទៅរកពន្លឺព្រះអាទិត្យ
នាឡិកាដែលដាក់ឲ្យរោទ៍សម្រាប់ដាស់ពីដំណេក មិនអាចជួយអ្វីបានទេ ថែមទាំងធ្វើឲ្យងងុយថែមទៀតផង។ ការស្រាវជ្រាវបានចេញផ្សាយក្នុងកាសែត PLOS ONE បានឲ្យដឹងថា ការក្រាកពីគេងដោយសារចំណាំង ឬការដើរសំដៅទៅរកព្រះអាទិត្យភ្លាមអាចបញ្ជូនជួយដល់ការរំលាយអាហារ និងជំរុញការរំលាយអាហារឲ្យកាន់តែពេញលេញ។ អ្នកដែលក្រោកពីដំណេក និងស្វែងរកពន្លឺអាចស្រកទម្ងន់បានច្រើនជាងអ្នកក្រោកហើយ តែនៅឃ្លុំភួយ។
៤.ផឹកកាហ្វេខ្មៅ
ជាតិកាហ្វេអ៊ីនជួយរំញោចខួរក្បាលឲ្យស្រឡះល្អ លើសពីនេះទៀតវាក៏ជួយដាស់មនុស្សឲ្យស្វាងពីការងងុយដេក។ ប៉ុន្តែអ្នកដែលមិនចេះផឹកកាហ្វេអាចផឹកតែបៃតងមួយកែវជំនួសវិញ ព្រោះតែបៃតងវាមានជាតិកាហ្វេអ៊ីនដូចគ្នា ហើយវាក៏ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។
៥.ធ្វើការងារផ្ទះ
ប្រសិនបើអ្នកក្រោកឡើង ហើយបានធ្វើកិច្ចការផ្ទះដូចជារៀបចំកន្លែងគេង បោសជូត លាងសម្អាតចានឆ្នាំង លាងសម្អាតបន្ទប់ទឹក វាប្រៀបដូចជាការហាត់ប្រាណដែរ ព្រោះអាចដុតបំផ្លាញកាឡូរី៕
ចុចអាន៖ចំណាយពេលត្រឹម ១ ម៉ោង ហាត់កីឡា ៩ ប្រភេទនេះស្រីៗនឹងបានរាងស្វែលស្អាត