ចំណាយពេលត្រឹម ១ ម៉ោង ហាត់កីឡា ៩ ប្រភេទនេះស្រីៗនឹងបានរាងស្វែលស្អាត
- 2017-08-18 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយពេលត្រឹម ១ ម៉ោង ហាត់កីឡា ៩ ប្រភេទនេះស្រីៗនឹងបានរាងស្វែលស្អាត
គ្មាននារីណាដែលស្រលាញ់រូបរាងធាត់ទេ តែបែរជាចៀសមិនរួច ព្រោះទំហំការឃ្លានមិនឈប់ឈរ។ ដូច្នេះមែនគួរតែព្យាយាមហាត់កីឡា ៩ ប្រភេទខាងក្រោមនេះ ដោយសារវាមានសមត្ថភាពអាចដុតបំផ្លាញកាឡូរីបានយ៉ាងឆាប់រហ័ស និងជួយឲ្យរាងស្វែលស្អាតខ្លាំងទៀតផង៖
១.វាយសី៖ ហាត់កីឡានេះមួយម៉ោងអាចជួយដុតបំផ្លាញកាឡូរីបានប្រហែល ៣៥០។ ដូចនេះបើហាត់ជាប់ ១ សប្ដាហ៍នឹងឃើញរូបរាងប្លែកជាងមុនច្រើន។
២.បង្វិលកង់៖ សម្រាប់អ្នកដែលចង់បានចង្កេះតូចស្អាត គួរហាត់កីឡានេះ ព្រោះរយៈពេលមួយម៉ោងវាអាចដុតកាឡូរីប្រហែល ៤៣០។
**៣.យូហ្គា**៖ បើនារីៗចង់ស្គម និងរក្សាទម្ងន់ឲ្យថេរនោះ ត្រូវហាត់កីឡាប្រភេទនេះ។ ប្រសិនបើលេងមួយម៉ោងរាងកាយនឹងដុតប្រហែល ៥៥០ កាឡូរី។
៤.រត់៖ ការរត់ហាត់ប្រាណ ១ ម៉ោងរាងកាយនឹងដុត ៦០០ កាឡូរី។ ជាពិសេសការរត់នៅពេលព្រឹកតែម្ដង។
៥.រាំ៖ ការហាត់ប្រាណដោយរាំតាមចង្វាក់ភ្លេង មានប្រយោជន៍ និងមិនសូវធ្វើឲ្យរាងកាយហត់នឿយធ្ងន់ ដោយក្នុង១ម៉ោង ជួយឲ្យរាងកាយដុតកាឡូរីបាន ៦៨០ ទៅ ៧០០។
៦.ប្រដាល់៖ ចង់បានរាងរៅដ៏សក្ដិសមឥតខ្ចោះដូចកំពូលតារាម៉ូដែលស្រីៗរបស់ Victoria's Secret គឺត្រូវហាត់ប្រដាល់ ព្រោះ Adriana Lima ធ្វើជាប្រចាំ។ តារាស្រីវ័យជិត ៤០ ឆ្នាំរូបនេះគឺជាអ្នកគាំទ្រកីឡាប្រដាល់ពិតៗ ហើយនាងក៏ហាត់វារាល់ថ្ងៃ ព្រោះជួយឲ្យរាងកាយដុតកាឡូរីរហូតដល់ ៨០០ ក្នុងមួយម៉ោង។
៧. ហែលទឹក៖ កីឡាក្នុងទឹកមួយនេះអាចជួយស្រីឲ្យសម្រកទម្ងន់បានច្រើន ព្រោះអាចបំផ្លាញ កាឡូរី ៧២០-៨៩២កាឡូរី។
៨.លោតអន្ទាក់៖ មានភាពងាយស្រួល និងចាំបាច់រកទីតាំងច្រើនហើយអាចបំផ្លាញកាឡូរីរហូតដល់ ៧៥០ ទៅ ៨៥០ក្នុងមួយម៉ោង។
៩.ជិះកង់៖ ជិះកង់ ១ ម៉ោងអាចដុតកាឡូរីបានរហូតដល់ ៨៥០-១០០ កាឡូរី៕
ចុចអាន៖នារីៗធាត់ដោយសារការញ៉ាំអាហារ គួរធ្វើរឿង ១៣ យ៉ាងនេះ ទើបអាចទប់ស្កាត់ការឃ្លាន និង...