រៀបការរួចមិនប្រាកដថាជីវិតជោគជ័យ មានរបស់ ៨ យ៉ាងនេះបន្ថែមទៀតទើបមានន័យ
- 2017-08-19 07:46:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការរួចមិនប្រាកដថាជីវិតជោគជ័យ មានរបស់ ៨ យ៉ាងនេះបន្ថែមទៀតទើបមានន័យ
មនុស្សភាគច្រើនគិតថា បានរៀបការគឺជាជោគជ័យហើយ តែនោះជាការគិតខុសទេ ការរៀបការ គ្រាន់តែអាចឆ្លងផុតដំណាក់កាលមួយក្នុងជីវិតប៉ុណ្ណោះ។ ទាល់តែមានគ្រួសារ និងមានរបស់ ៨ យ៉ាងនេះមកក្នុងជីវិតទើបអាចហៅថា «ជីវិតជោគជ័យ» បាន៖
១.មានសុភមង្គល៖ ក្រោយរៀបការហើយអាចរស់នៅជាមួយគ្នាដោយភាពរីករាយ និងចុះសម្រុងគ្នារវាងគ្រួសារទាំងពីរបូកបញ្ចូលទៀត ទើបគេហៅថាមានសុភមង្គលពេញបរិបូរណ៍។
២.មានចំណូលជាប្រចាំ៖ ក្រោយរៀបការហើយ ប្ដីប្រពន្ធមានសមត្ថភាពអាចរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារមិនឲ្យខ្វះខាត ជាចំណែកជោគជ័យតូចមួយប៉ុណ្ណោះ។
៣.មានកូនចៅ៖ ជីវិតក្រោយរៀបការ គឺកូនៗដើម្បីស្នងត្រកូល ជាជំហានទៅរកភាពជោគជ័យហើយ។ អ្វីដែលកាន់តែល្អ គឺអ្នកទាំងពីរមានលទ្ធភាពផ្ចុងផ្ដើមកូនតាំងពីតូចរហូតដល់ពួកគេមានគ្រួសារវិញ។
៤.សុខភាពល្អ៖ ប្រសិនបើគ្រួសារមួយឈឺគ្មានថ្ងៃជា នោះមិនមែនហៅថាជីវិតគ្រួសារជោគជ័យឡើយ ទោះមានប្រាក់ច្រើនប៉ុណ្ណាក៏ដោយ។
៥.មានសន្តិភាពជាមួយអ្នកជិតខាង៖ ស្របពេលក្នុងគ្រួសារយើងមានភាពពេញបរិបូរណ៍ហើយ ភាពចុះសម្រុងជាមួយអ្នកជិតខាង ក៏ជាផ្នែកជោគជ័យមួយដែរ។
៦.មានភាពជាពលរដ្ឋល្អ៖ បើគ្រួសារមានរស់នៅចុះសម្រុងក្នុងសង្គម និងចេះជួយដល់សង្គមដែលខ្លួនកំពុងរស់នៅ ហើយធ្វើអ្វីទៅតាមច្បាប់ទម្លាប់ នោះគឺជារឿងល្អបំផុត។
៧.មានរបស់ខ្លួនឯង៖ ផ្ទះ គឺជាតម្រូវការ និងភាពចង់បានខ្លាំងបំផុតរបស់គ្រួសារនីមួយៗ។ ដូចនេះបើមានផ្ទះរស់នៅដោយខ្លួនឯង បូករួមរបស់ទាំង ៦ ខាងលើគ្រួសារល្អមែន។
៨.ការយោគយល់៖ ការយោគយល់ ចេះអត់ឱនអធ្យាស្រ័យដល់គ្នាទៅវិញទៅមករបស់សមាជិកគ្រួសារ គឺជាភាពជោគជ័យដ៏ត្រចះត្រចង់៕
ចុចអាន៖មុនប្រគល់ការស្រលាញ់ទៅបុរសណា ពិនិត្យមើល ៧ ចំណុចនេះឲ្យមែនទែន បើមានគួរតែដកខ្លួនឲ្យ...