យ៉ាងណាក៏ពួកយើងបែកគ្នាហើយ ខ្ញុំនឹងមិនសួរមូលហេតុជាអ្វីនោះទេ
- 2017-08-20 03:19:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ាងណាក៏ពួកយើងបែកគ្នាហើយ ខ្ញុំនឹងមិនសួរមូលហេតុជាអ្វីនោះទេ
រហ័សស្រលាញ់ រហ័សបែក។ រឿងមនោសញ្ចេតនាគ្មានអ្នកណាអាចបង្ខំបានឡើយ។
ថ្ងៃនេះពួកយើងបែកគ្នា ខ្ញុំក៏មិនដឹងថាមូលហេតុមកពីអ្វី ហើយក៏មិនច្រឡោតសួរជីកឫសជីកគល់អ្វីដែរ។ ព្រោះបើនិយាយឲ្យស្រួលស្ដាប់ ពេលអស់ក្ដីស្រលាញ់ហើយ អ្វីក៏អាចជាមូលហេតុបានដែរ។ តែដឹង មូលហេតុដែលធំជាងគេនោះគឺ មកពីពួកយើងប្រញាប់ស្រលាញ់គ្នាខ្លាំងពេក បន្ទាប់មកទើបយល់ថាពួកយើងមិនត្រូវគ្នាទាល់តែសោះ។
គេតែងនិយាយថា មូលហេតុបែកគ្នាទី១គឺស្រលាញ់ខុសមនុស្ស ហើយទី២គឺស្រលាញ់ខុសរបៀប។ ខ្ញុំមិនទាន់ទាំងរៀនវិធីស្រលាញ់អ្នកឲ្យបានស្រួលបួលផង យើងបែកគ្នាទៅហើយ។ អ្នកមិនផ្ដល់ឱកាសឲ្យខ្ញុំសូម្បីតែម្ដង។
ខ្ញុំចរិតដូចកូនក្មេង និយាយច្រើន។ អ្នកប្រាប់ថាធុញទ្រាន់រាល់ពេលឃើញលេខទូរសព្ទខ្ញុំហៅទៅ ហើយសារដែលខ្ញុំផ្ញើទៅ អ្នកតបតិចខ្លាំងណាស់ ឬពេលខ្លះមិនតបតែម្ដងក៏មាន។ បើទោះបីជាស្រលាញ់គ្នាបានតែ៣ខែ ហើយបែកគ្នានោះ មនុស្សមួយចំនួនប្រាកដជាគិតថារយៈពេលនេះខ្លីហើយ។ តែចង់ប្រាបថា វាឈឺខ្លាំងណាស់។ ពេលវេលាមិនមែនជាបន្ទាត់សម្រាប់វាស់ជម្រៅមនោសញ្ចេតនានោះឡើយ។ ស្រលាញ់គ្នារយៈពេលខ្លី មិនប្រាកដថាបែកគ្នាមិនឈឺនោះទេ។
បើថ្ងៃនោះអ្នកមិនសារភាពថាស្រលាញ់ខ្ញុំ ម្ល៉េះថ្ងៃនេះក៏មិនមានរឿងនេះកើតឡើង។ ថ្ងៃនេះអ្នកនិយាយថាពួកយើងបញ្ឈប់ត្រឹមហ្នឹងទៅ ដោយទឹកមាំ គ្មានមនោសញ្ចេតនាសូម្បីតែបន្តិច។ អ្នកដើរចេញដោយខ្វល់ពីខ្ញុំកំពុងយំនៅខាងក្រោយស្ទើរតែស្លាប់ខ្លួន។ តែអាចនិយាយបានថា ខ្ញុំជាស្រីរឹងមាំម្នាក់ដោយបងចង់បែកគ្នា តែខ្ញុំក៏មិនខ្ចីសួរហេតុផល ព្រោះបើចែកផ្លូវគ្នាទៅហើយ ចង់ហេតុផលអ្វីក៏អស់សំខាន់ដែរ៕