មុន​ប្រគល់ការស្រលាញ់​ទៅបុរស​ណា ពិនិត្យ​មើល ៧ ចំណុច​នេះ​ឲ្យ​មែនទែន បើ​មានគួរ​តែដកខ្លួន​ឲ្យ​...

  • 2017-08-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ដាក់​ចិត្ត​ដាក់​កាយ​ស្រលាញ់​បុរស​ណា​ម្នាក់ ទាមទារ​ឲ្យ​ស្រី​ៗ​ពិនិត្យ​មើល​គេ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សិន។ បើ​ឃើញ ៧ ចំណុច​នេះ បញ្ជាក់​ថា​គាត់​មិន​បាន​ស្រលាញ់​យើង​ឡើយ៖

១.មិន​គោរព

បើ​សង្កេត​មើល​ឃើញ​បុរស​ម្នាក់​នោះ មិន​ធ្លាប់​គោរព​យើង​ទាំង​ទង្វើ សម្ដី និង​កាយ​វិការ នោះ​បាន​ន័យ​ថា​គេ​មិន​ដែល​គិតគូរ​ថា​នឹង​ប្រាកដប្រជា​នឹង​យើង​ទេ។

២.ចូលចិត្ត​ចាត់ចែង

បុរស​ដែល​ចូលចិត្ត​បញ្ជា​ឲ្យ​យើង​មិត្ត​ស្រី​ខ្លួន​ធ្វើ​បែប​នេះ​ធ្វើ​បែប​នោះ មិនមែន​មកពី​ស្រលាញ់​ខ្លាំង​ពេក​ទេ តែ​មកពី​គេ​ខ្លាច​បាក់មុខ ដែល​មាន​សង្សារ​ដូច​យើង​តែ​ប៉ុណ្ណោះ។

៣.គ្មាន​គោលដៅ​ក្នុង​ជីវិត

មនុស្ស​ប្រុស​ដែល​គ្មាន​គោលដៅ​ក្នុង​ជីវិត ហើយ​មក​ទាក់ទង​យើង គឺ​គេ​សម្លឹង​មើល​ឃើញ​ផល​ប្រយោជន៍​ពី​យើង​ទៅ​វិញ​ទេ​តែ​ប៉ុណ្ណោះ។ បុរស​ប្រភេទ​នេះ មិន​គួរ​នៅ​ជិត​ឡើយ។

៤.ធ្លាប់​មាន​បញ្ហា​ទោស​ទណ្ឌ

សម្រាប់​បុរស​ដែល​ធ្លាប់​មាន​ជាប់​ទោស​ពី​បទ​ល្មើស​ផ្សេង​ៗ​ក៏​មិន​គួរ​សេពគប់​ជាមួយ​ដែរ។ ព្រោះ​គេ​អាច​នាំ​បញ្ហា​ក្ដៅក្រហាយ​ដល់​យើង​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។

៥.ចូលចិត្ត​ប្រើ​ហិង្សា

កុំ​ឲ្យ​សោះ​សង្សារ​ប្រភេទ​នេះ ព្រោះ​ថ្ងៃ​ណា​មួយ​ដែល​គេ​មួម៉ៅ ឬ​មាន​បញ្ហា​អ្វី ហើយ​យើង​ធ្វើឲ្យ​គេ​ទាស់​ចិត្ត គេ​អាច​នឹង​ហ៊ាន​ប្រព្រឹត្ត​អំពើ​បែប​នោះ​ដាក់​ជា​មិន​ខាន។

៦.លេង​ល្បែង​ស៊ីសង

មនុស្ស​ប្រុស​ដែល​មិន​គិត​ធ្វើការ​សុចរិត តែ​បែរជា​លេង​ល្បែង​ពាលាអាវ៉ាសែ គឺ​មិន​អាច​ក្លាយ​ជា​មេ​គ្រួសារ​ដ៏​ល្អ​បាន​ឡើយ។

៧.យក​កាមគុណ​ដឹក​មុខ

បើ​ស្រលាញ់​គ្នា​ជាមួយ​បុរស​បែប​នេះ មនុស្ស​ស្រី​នឹង​ខូច​ចិត្ត​អស់​មួយ​ជីវិតុំ ព្រោះ​គេ​​មិន​បាន​គិតគូរ​ពី​យើង​ទេ តែ​គេ​ស្រលាញ់​ព្រោះ​តម្រូវ​ការ​​តណ្ហា​ជា​រឿង​សំខាន់​ក្នុង​ជីវិត​៕

ចុចអាន៖ទង្វើ ៦ យ៉ាង​នាំ​ឲ្យ​បុរស​ជា​ប្ដី​ខូច​ចិត្ត​ខ្លាំង បើ​ប្រពន្ធ​នៅ​តែ​បន្ត​ធ្វើ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ទ្រី រ៉ាវី