ចង់ទៅលេងសមុទ្រចុងសប្ដាហ៍ គួរត្រៀមរបស់សំខាន់អ្វីខ្លះ?
- 2017-08-18 09:19:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទៅលេងសមុទ្រចុងសប្ដាហ៍ គួរត្រៀមរបស់សំខាន់អ្វីខ្លះ?
សមុទ្រគឺតែងតែជាទីពេញនិយមក្នុងការលំហែអារម្មណ៍សម្រាប់មនុស្សគ្រប់រូបដោយសារតែទេសភាពដ៏ស្រស់ស្អាត ព្រមទាំងខ្យល់ដ៏បរិសុទ្ធរបស់វា។ បើអ្នកចង់ទៅលេងសមុទ្រ កុំភ្លេចត្រៀមរបស់សំខាន់ៗទាំងនេះឲ្យសោះណា៎៖
១. ឡេការពារកម្ដៅថ្ងៃ៖ ជាវត្ថុសំខាន់ក្នុងការរក្សាស្បែកទប់ទល់នឹងកម្ដៅថ្ងៃ។
២. ក្រែមលាបមាត់កុំឲ្យប្រេះ៖ ព្រោះពេលទៅលេងសមុទ្រ បបូរមាត់ពិតជាស្ងួតមិនខាន។
៣. មួក ឬ ឆត្រ៖ មិនត្រឹមតែដើម្បីការពារកម្ដៅថ្ងៃទេតែក៏ជាស្ទីលមួយរបស់យើងដែរ។
៤. វ៉ែនតាការពារកម្ដៅថ្ងៃ៖ ក្រៅពីគុណប្រយោជន៍ការពារកម្ដៅថ្ងៃហើយ អ្នកក៏អាចប្រើវាដើម្បីសម្លឹងមើលបុរសសង្ហាៗដោយមិនឲ្យគេដឹងខ្លួនបានដែរ។
៥. ដបទឹក៖ មិនអាចចោលទឹកបានទេព្រោះយើងត្រូវរក្សាសំណើមស្បែកជានិច្ច។
៦. ក្រដាសអនាម័យ៖ យល់ល្អគួរតែត្រៀមព្រោះអ្នកអាចត្រូវការពេលចាំបាច់ណាមួយ។
៧. គ្រឿង Make up៖ ចាំបាច់ដើម្បីធានាថាសម្រស់យើងស្រស់ស្អាតគ្រប់ពេល។
៨. សាប៊ូបន្ទន់សក់៖ ការងូតទឹកសមុទ្រ និងការនៅក្រោមកម្ដៅថ្ងៃអាចប៉ះពាល់សក់បាន។ កុំភ្លេចថែសក់ឲ្យសោះ។
៩. ខោអាវហែលទឹក៖ កុំភ្លេចថាយើងទៅសមុទ្រណា៎ មិនងូតទឹកម៉េចបាន។
១០. អាវយឺតជាមួយនឹងខោខ្លី៖ គឺសម្រាប់ដើរលេង និងចូលរួមពិធីផ្សេងៗនៅមាត់សមុទ្រពេលយប់។
១១. គ្រឿងបន្ថែមផ្សេងៗទៀត៖ មានដូចជា កាមេរ៉ា ដងSelfie ត្រៀមខោអាវក្នុងឲ្យលើសសម្រាប់បង្គួរ ថង់យួរដៃ និងឧបករណ៍មួយចំនួនទៀតដែលចាំបាច់៕
ចុចអាន៖ ទីក្រុងដ៏ Romantic ទាំង ៥ សក្ដិសមបំផុតសម្រាប់គូស្នេហ៍ទៅក្រេបទឹកឃ្មុំ
ចុចអាន៖ ឃើញរូបទាំងនេះហើយ ស្រីៗប្រហែលចង់ដើរលេងជាង យកសង្សារក៏ថាបាន