ទីក្រុងដ៏ Romantic ទាំង ៥ សក្ដិសមបំផុតសម្រាប់គូស្នេហ៍ទៅក្រេបទឹកឃ្មុំ
- 2017-08-18 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងដ៏ Romantic ទាំង ៥ សក្ដិសមបំផុតសម្រាប់គូស្នេហ៍ទៅក្រេបទឹកឃ្មុំ
ការទៅក្រេបទឹកឃ្មុំដោយចំណាយពេលផ្អែមល្ហែមជាមួយគ្នាគឺជាអ្វីដែលប្ដីប្រពន្ធ ឬ គូស្នេហ៍ទាំងអស់តែងប្រាថ្នាចង់បាន។ ចំពោះអ្នកវិញ តើអ្នកចង់ចំណាយពេលនៅឯណាបន្ទាប់ពីរៀបការហើយ? តោះ ឥឡូវនេះមកស្គាល់ទីក្រុងទាំង ៥ ដែលល្បីល្បាញបំផុតថាជាទីក្រុងដ៏រ៉ូមែនទីក សក្ដិសមសម្រាប់គូស្នេហ៍៖
១. ទីក្រុងប៉ារីស
ជាទីក្រុងគូស្នេហ៍ដែលល្បីល្បាញបំផុតនៅលើពិភពលោក។ អ្នកអាចចំណាយពេលចូលទស្សនាសារមន្ទីរស្អាតៗ ភ្លក់អាហារឆ្ងាញ់ៗ ទិញទំនិញល្អៗ និងដើរលេងនៅកន្លែងគូស្នេហ៍ជាច្រើនទៀត។
២. ទីក្រុងញីវយ៉ក
ចំណាយពេលដើរទស្សនា Central Park ដ៏ស្រស់ស្អាត ញ៉ាំអាហារឆ្ងាញ់ៗនៅតាមហាងល្បីៗជាច្រើន និងការជិះទស្សនាទីក្រុងគឺជាអ្វីដែលគូស្នេហ៍ចូលចិត្តធ្វើបំផុត។
៣. ទីក្រុង Istanbul
ជាទីក្រុងមួយរបស់ប្រទេសតួគីដែលជាច្រកភ្ជាប់គ្នារវាងទ្វីបអាស៊ី និងអឺរ៉ុប។ ទីនោះមានផ្លូវបុរាណស្អាតៗ ហាងអាហារប្រណិតៗ ទេសភាពច្រកសមុទ្រ Bosphorus ដ៏ស្រស់ស្អាត និងជាពិសេសបំផុតនោះគឺព្រះវិហារសាសនាអ៊ីស្លាម។
៤. ទីក្រុងឡុងដ៍
គឺជាទីក្រុងដែលល្បីល្បាញបំផុតលើពិភពលោកអំពីភាពចម្រុះគ្នារវាងភាពស៊ីវិល័យ និងភាពបុរាណ។ កុំភ្លេងទៅកន្លែងល្បីៗដូចជា London Eye និងទៅភ្លក់រសជាតិតែដ៏ឈ្ងុយឆ្ងាញ់នៅទីនោះណា៎។
៥. ទីក្រុង San Francisco
កន្លែងដែលល្បីល្បាញនៅទីនេះរួមមាន Chinatown, the Golden Gate Bridge និង Alcactraz ជាដើម៕
ចុចអាន៖ ឃើញរូបទាំងនេះហើយ ស្រីៗប្រហែលចង់ដើរលេងជាង យកសង្សារក៏ថាបាន