នារី​ៗ​ធាត់​​ដោយសារ​ការ​ញ៉ាំ​អាហារ គួរ​ធ្វើ​រឿង ១៣ យ៉ាងនេះ ទើប​អាច​ទប់ស្កាត់​ការ​ឃ្លាន និង...

  • 2017-08-15 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ៗ​ធាត់​ភាគច្រើន​ បណ្ដាល​មក​ពី​ការ​ញ៉ាំ​ច្រើន ដូចនេះ​គួរ​ធ្វើ​រឿង​ទាំង ១៣ យ៉ាង​នេះ ទើប​អាច​ទប់ស្កាត់​ការ​ឃ្លាន​បាន។ សម្រាប់​វិធី​ខាង​ក្រោម​ពិតជា​ល្អដោយ​មិនត្រឹមតែអាច​ទប់ស្កាត់​ការ​ឃ្លានបាន​ទេ ថែម​ទាំងអាចជួយសម្រក​ទម្ងន់​ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀត​៖

រូបតំណាង

**១**.ផឹក​ទឹក​ឲ្យ​បាន​ច្រើន មុន​ពេល​ចាប់ផ្ដើម​ញ៉ាំ​អាហារ ព្រោះ​ពេល​ទឹក​ចូល​ទៅ​ដល់​ក្រពះ ធ្វើឲ្យ​មាន​អារម្មណ៍​ឆ្អែត​ខ្លះ ហើយ​ការ​ញ៉ាំ​គឺ​បាន​តិច​បំផុត។

.ហិត​ក្លិន​អ្វី​ដែល​មាន​ភាព​ក្រអូប​ៗ ធ្វើឲ្យ​មាន​កម្លាំង​ដោយ​មិន​ចាំបាច់​ញ៉ាំ​អ្វី​ច្រើន។

.ដុសធ្មេញ​ភ្លាម​ៗ បន្ទាប់ពី​ញ៉ាំ​អាហារ​រួច ដើម្បី​កុំឲ្យ​មាន​អារម្មណ៍​ចង់​ញ៉ាំ​បង្អែម​លាង​មាត់។

.ឈរ​ញ៉ាំ​អាហារ ដើម្បី​ឲ្យ​ក្រពះ​ឆាប់​ពេញ។

.ញ៉ាំ​អាហារ​ដោយ​កាន់​ស្លាបព្រា​ដៃ​បញ្ច្រាស ព្រោះ​ធ្វើឲ្យ​ពិបាក​ក្នុង​ការ​ញ៉ាំ ។ ពេល​ពិបាក​ញ៉ាំ យើង​ងាយ​នឹង​បោះបង់​អាហារ​ទោះ​ញ៉ាំ​មិន​អស់​ ឬ​មិន​ឆ្អែត​ក៏​ដោយ។

រូបតំណាង

.បន្ថែម​គ្រឿងទេស គឺជា​វិធី​ដែល​ធ្វើឲ្យ​យើង​ងាយ​នឹង​បោះបង់​អាហារ​ចោល​ដែរ។

.ញ៉ាំ​អាហារ​ក្នុង​ស្ថានភាព​ងងឹត ដើម្បី​កុំឲ្យ​ដឹង​ថា​តើ​មាន​សាច់​​ក្នុង​ចាន​ច្រើន ឬ​តិច។

.ជ្រើស​អាហារ​ដែល​មាន​ការ​រំលាយ​យឺត​ៗ ដើម្បី​ឲ្យ​ក្រពះ​ឆ្អែត​បាន​យូរ។

.ស្លៀកពាក់​ឲ្យ​បាន​ស្អាត​បាត រួច​ចាំ​ញ៉ាំ ព្រោះ​យើង​នឹង​មិន​ហ៊ាន​ញ៉ាំ​ច្រើន។

រូបតំណាង

១០.នៅ​ពេល​ឃ្លាន​ខ្លាំង​ត្រូវ​ទទួល​ទាន​សូកូឡា​ខ្មៅ ២ ដុំ ព្រោះ​ពេល​ញ៉ាំ​រួច នឹង​លែង​ធ្វើឲ្យ​យើង​ឃ្លាន​អ្វី​ទៀត។

១១.ញែក​អាហារ​ឲ្យ​ដាច់​ពី​គ្នា រវាង​ពេល​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច។

១២.មាន​អាហារ​សម្រន់​តូច​មួយ​នៅ​ក្បែរ​ខ្លួន ហើយ ៤០ នាទីដាក់​ចូល​ក្នុង​មាត់​ទំពា​លេង​ម្ដង។

១៣.ចាន​សម្រាប់​ដាក់​អាហារ គួរ​រក​ចាន​ដែល​មាន​ទំហំ​តូច​ជាង​អាហារ ព្រោះ​ឃើញ​អាហារ​ច្រើន​ខ្លាំង៕

រូបតំណាង

ចុចអាន៖៧ ចំណុច​នេះ​ បញ្ជាក់​ថា​អ្នក​ដើរ​ហួស​ផ្លូវ​ ដែល​មិន​អាចត្រឡប់ទៅ​រក​ភាពស្គម​វិញ​បាន​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ទ្រី រ៉ាវី