ទំនួលខុសត្រូវខ្ពស់ ៦ យ៉ាងនេះ របស់ម្ដាយឪពុក ពេលកូនធំឡើងនឹងមានអនាគតល្អ
- 2017-08-11 02:55:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនួលខុសត្រូវខ្ពស់ ៦ យ៉ាងនេះ របស់ម្ដាយឪពុក ពេលកូនធំឡើងនឹងមានអនាគតល្អ
យុវវ័យមួយចំនួនដែលទើបបានវិវឌ្ឍខ្លួនទៅជាម្ដាយឪពុកកូនតូចពេលដំបូងៗ អាចរៀបចំឥរិយាបថមិនសូវត្រូវ។ នោះមិនមែនជាបញ្ហាទេ តែអ្នកទាំងពីរគួរមានទំនួលខុសត្រូវរឿងទាំងនេះឲ្យបានខ្ពស់បំផុត ទើបកូនមានក្ដីសុខ និងធំឡើងមានអនាគតល្អ៖
**១.ផ្ដល់អាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់**
នេះជារឿងសំខាន់ណាស់ ដែលប្ដីប្រពន្ធទើបរៀបការត្រូវដឹង។ ចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមក នោះក៏ជាពេលផ្ដល់អាហារូបត្ថម្ភដល់គេភ្លាម តាមរយៈម្ដាយ។ ដូចនេះបើគ្រួសារណាសេដ្ឋកិច្ចគ្រួសារមិនទាន់ល្អ កុំទាន់គិតគូរយកកូនអី ព្រោះបើកូនកើតមកញ៉ាំគ្មានជីវជាតិបំប៉នគ្រប់គ្រាន់ សុខភាពគេមិនល្អឡើយ។
២.ការស្រលាញ់
ការងាររកស៊ីមានភាពមមាញឹក ធ្វើឲ្យម្ដាយឪពុកខ្លះមិនបានផ្ដល់ការស្រលាញ់ ខ្វាយខ្វល់គ្រប់គ្រាន់ដល់កូនឡើយ។ បើបែបនេះកូនៗ នឹងមិនសូវមានភាពស្និទ្ធស្នាលជាមួយឡើយ តែត្រូវចាំថាទោះរវល់ប៉ុណ្ណា ក៏ត្រូវបំពេញអារម្មណ៍កក់ក្ដៅដល់កូនដែរ។
៣.ថែរក្សា
ជាម្ដាយឪពុកគេ ដូចនេះបើខ្វះការថែរក្សាកូនឲ្យបានដិតដល់ នោះបញ្ហានឹងកើតមានឡើងជាបន្តបន្ទាប់ដូចជា មានជំងឺឈឺថ្កាត់ ប្រាជ្ញាអន់ខ្សោយ ហើយពួកគេអាចមានជំងឺបាក់ទឹកចិត្តថែមទៀតផង។
៤.បំពេញតម្រូវការកូនៗ
មិនមែនមានតែអាហារសម្រាប់ពួកគេគឺគ្រប់គ្រាន់នោះទេ តែម្ដាយគ្រប់រូបត្រូវគិតគូរពីការបំពេញតាមតម្រូវការកូនៗជាច្រើនទៀតដូចជា សំលៀកបំពាក់ សម្ភារៈក្មេងលេង និងការកម្សាន្តផ្សេងៗឲ្យបានគ្រប់គ្រាន់។
៥.គិតគូរពីបញ្ហាអនាគតពួកគេ
ក្នុងនាមជាអាណាព្យាបាល បញ្ហាសំខាន់មួយទៀតដែលត្រូវទទួលខុសត្រូវនោះ គឺអនាគតពួកគេ។ បើមិនច្បាស់ថាពេលកូនៗធំឡើងនឹងត្រូវរៀននៅសាលាបែបណាដែលគួរបញ្ជូនទៅ ឯកជន ឬរដ្ឋ ការងារបែបណាបណ្ដុំឲ្យគេធ្វើតាំងពីតូចរហូតដល់ធំ និងគ្មានប្រាក់សម្រាប់ផ្គត់ផ្គង់គេរៀននៅសាកលវិទ្យាល័យទេនោះ មិនសមជាម្ដាយឪពុកដ៏ល្អទេ។
៦.ការអប់រំ
ត្រូវចាំថា ទោះជាបានបញ្ជូនកូនទៅសាលាក៏ដោយ តែការតាមដានការសិក្សា និងបង្រៀនបន្ថែមនៅផ្ទះដល់កូន ពិតជាចាំបាច់ខ្លាំងណាស់។ ម្យ៉ាងទៀត ការបង្រៀនកូនឲ្យមានសុជីវធម៌ និងសីលធម៌ គឺជារឿងចាំបាច់បំផុតសម្រាប់ក្មេងៗ ព្រោះឪពុកម្ដាយគឺជាគ្រូទី១អាចបង្រៀនឲ្យកូនក្លាយជាមនុស្សល្អក្នុងសង្គម មុនគ្រូនៅសាលាទៅទៀត៕
ចុចអាន៖១៣ ហេតុផលបញ្ជាក់ថា ម្ដាយរបស់យើងគឺជា Wonder Woman