ញេចមុនរួចមានស្នាម សាក ៦ វិធីនេះម្ដង គ្មានសល់ស្នាម និងជួយឲ្យមុខកាន់តែរលោង
- 2017-08-17 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញេចមុនរួចមានស្នាម សាក ៦ វិធីនេះម្ដង គ្មានសល់ស្នាម និងជួយឲ្យមុខកាន់តែរលោង
មុននៅលើមុខ ជាសត្រូវដ៏ធំបំផុតរបស់មនុស្សស្រីតែម្ដង ហើយអ្វីធ្វើឲ្យស្ត្រីកាន់តែក្ដៅក្រហាយទៀតនោះ គឺស្លាកស្នាមដែលបន្សល់ទុកក្រោយញេចមុន។ តែកុំបារម្ភ ៧ វិធីនេះមិនបន្សល់ស្នាមសូម្បីតែបន្តិចពេលញេចមុនចេញ៖
១.ស្ទីមមុខ
វិធីនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយសារចំហាយទឹកក្ដៅប៉ះនឹងមុខជួយបើករន្ធញើស និងពង្រីកគល់មុនឲ្យធំ។ មុនពេលញេច និងក្រោយគួរតែធ្វើម្ដងទៀត ដោយប្រើពេលពីរ-បី នាទី និងអាចបន្ថែមស្លឹកតែបៃតងនៅក្នុងឆ្នាំងដើម្បីសម្លាប់បាក់តេរី។
២.កុំញេចមិនរើសមុខ
ជៀសវាងការកើតមុន និងភាពឈឺចាប់កាន់តែខ្លាំងត្រូវពិនិត្យមើលសភាពមុននោះសិន។ បើមុនមិនទាន់ទុំទេគួរកុំច្របាច់វាអី ព្រោះមុនទើបនឹងកើត មិនអាចញេចចេញបាក់តេរីអស់ តែបណ្ដាលឲ្យតំបន់រងរបួសនោះរីកកាន់តែធំទៅវិញ។ បើកាលណាមុនទុំ យើងអាចញេចវាចេញអស់បាក់តេរី ហើយវាក៏មិនកើតម្ដងទៀតទេ។
៣.លាងសម្អាតដៃ
នៅពេលច្របាច់បាក់តេរីនៅលើមុខ តែបែរជាដៃយើងមានមេរោគព័ទ្ធជុំវិញនោះ មុនរឹតតែកើតឡើងជាបន្តបន្ទាប់។ ដើម្បីឲ្យមុខជាសះស្បើយលឿន គប្បីលាងសម្អាតដៃជាមុនជាមួយសាប៊ូនិងទឹកថ្នាំសម្លាប់មេរោគ ទើបវាមិនរីករាលដាល។
៤.កុំប្រើដៃផ្ទាល់ទៅញេច
ម្រាមដៃ ឬក្រចកមុតស្រួចមានសមត្ថភាពធ្វើឲ្យខូចស្បែក ទោះជាបានលាងសម្អាតហើយក៏ដោយ វាមិនអាចស្អាតទាំងស្រុងឡើយ យកល្អគួរតែប្រើក្រដាសជូតមាត់ ឬសំឡីត្បាល់ត្រចៀកជំនួសដៃវិញទើបគ្មានបាក់តេរីសោះ។ វិធីនេះមិនបណ្ដាលឲ្យហើម ឬរយះស្បែកមុខឡើយ។
៥.ប្រើក្រូចឆ្មារជូតសម្អាត
មិនចង់ឲ្យមានស្លាកស្នាមសូម្បីតែបន្តិច គឺប្រើក្រូចឆ្មារ។ ចិតក្រូចឆ្មារមួយចំណិត ទុកបន្ទាប់ពីញេចមុនរួចត្រូវយកវាមកជូនសម្អាតលើមុខភ្លាមៗទុកចោល ១០ ទៅ ១៥ នាទីចាំលាងសម្អាតជាមួយទឹកធម្មតា។ ថ្វីត្បិតតែវាក្រហាយបន្តិចមែន តែជាតិជូរមានក្នុងក្រូចអាចសម្លាប់បាក់តេរី និងមិនធ្វើឲ្យហើមសាច់។
៦.ទឹកកក
ការប្រើទឹកកកជូតដុសលើមុខភ្លាមៗ បន្ទាប់ពីញេចរួច ព្រោះជួយបង្កើនតុល្យភាព pH និងសម្អាតជាតិខ្លាញ់ មុន និងជួយរឹតបន្តឹងរន្ធញើស។ បន្ទាប់ពីជូតទៅជូតមក ៥ ទៅ ១០ នាទី ត្រូវលាងសម្អាតមុខភ្លាម។
៧.ទឹកឃ្មុំ
បន្ទាប់ពីញេចមុនរួច ហើយទឹកឃ្មុំមកលាបឲ្យសព្វពេញផ្ទៃមុខ ហើយទុកចោល ១៥ នាទីចាំលាងសម្អាតជាមួយទឹកធម្មតា។ នោះយើងនឹងឃើញថាផ្ទៃមុខគ្មានស្នាមអុជ ឬហើមឡើយ ព្រោះទឹកឃ្មុំសម្បូរសារជាតិបំប៉ន ដែលអាចជួយព្យាបាលបានយ៉ាងរហ័ស៕
ចុចអាន៖មានបញ្ហាមុខមុនធ្ងន់ធ្ងរមែនទេ ខ្ញីអាចជួយបាន ថែមទាំងបំបាត់ស្លាកស្នាមបានទៀត!