មានបញ្ហាមុខមុនធ្ងន់ធ្ងរមែនទេ ខ្ញីអាចជួយបាន ថែមទាំងបំបាត់ស្លាកស្នាមបានទៀត!
- 2017-07-29 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានបញ្ហាមុខមុនធ្ងន់ធ្ងរមែនទេ ខ្ញីអាចជួយបាន ថែមទាំងបំបាត់ស្លាកស្នាមបានទៀត!
ប្រើខ្ញីសម្រាប់ព្យាបាលមុខមុន គឺអាចចំណេញប្រាក់រាប់រយដុល្លារ ព្រោះផលិតផលគ្រឿងសម្អាតដទៃដែលមិនអាចផ្ដល់ជាតិសំណើម និងព្យាបាលបានល្អដូចរុក្ខជាតិមានជាតិហឹរមួយនេះ។ ដោយសារតែក្នុងខ្ញីមានសារជាតិវីតាមីន B ដ៏សម្បូរទើបអាចជួយដល់ការកម្ចាត់មុខគ្រប់ប្រភេទនោះលើស្បែកបាន។ ដោយគ្រាន់តែអនុវត្តការណែនាំដូចខាងក្រោម៖
១.យកខ្ញីស្រស់មុនដុំល្មម
ដោយចិតសំបកឲ្យស្អាត ហើយយកទៅលាងទឹកធម្មតា និងកិនយកទឹកវាទុកមកប្រើ។ រាល់យប់មុនពេលចូលគេងអ្នកលាងសម្អាតមុខឲ្យស្អាតជាមួយទឹកក្ដៅឧណ្ណៗដើម្បីលុបជាតិខ្លាញ់, និងធូលីកខ្វក់ឫសរោមលើមុខ។ បន្ទាប់មកយកបន្ទះកប្បាសឬយកដៃផ្ទាល់ទៅជ្រលក់ទឹកខ្ញីលាបលើមុន ឬចំណុចស្នាមអុជខ្មៅក៏បាន។
បន្ទាប់មកម៉ាស្សា ២ និងទុកចោល ៥ ទៅ ១០ នាទី ដើម្បីឲ្យជ្រាបជាតិទឹកខ្ញី ហើយលាងសម្អាតជាមួយទឹកត្រជាក់ធម្មតា។ ធ្វើបែបនេះមួយសប្ដាហ៍យ៉ាងហោចម្ដង តែបើចង់បានប្រសិទ្ធភាពលឿនគួរធ្វើរាល់ថ្ងៃ។ ៣ សប្ដាហ៍ក្រោយនឹងឃើញលទ្ធផល ប្រសិនបើព្យាយាមជាប់លាប់៕
ចុចអាន៖ស្រីៗបើមិនអាចឈប់ធ្វើរឿងទាំង ៤ យ៉ាងនេះទេ មុខមិនអស់មុនជាដាច់ខាត