មិន​ចង់​មាន​គ្រោះ​ថ្នាក់! ​មនុស្ស​៥​ប្រភេទ​នេះ ហាម​ញ៉ាំ​ផ្លែ​ម្រះ​ដាច់​ខាត​

  • 2017-08-17 01:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែ​ម្រះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រភេទ​បន្លែ​ដែល​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ វា​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​ដូច​ជា ប្រូតេអ៊ីន​ កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម និង​ជាតិ​ដែក​ជា​ដើម​។ ប៉ុន្តែ​ដោយ​សារ​វា​អាច​មាន​ផល​ប៉ះពាល់​ខ្លះ ទើប​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ញ៉ាំ​បន្លែ​ល្វីង​មួយ​នេះ​បាន​ទេ​។

​អ៊ីចឹង​តើ​មនុស្ស​ណា​ខ្លះ​ដែល​មិន​គួរ​ញ៉ាំ​ម្រះ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព?

ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​ស្ត្រី​បំបៅ​កូន​ដោយ​ទឹក​ដោះ

ផ្លែ​ម្រះ​មិន​សូវ​សម្បូរ​ជាតិ​កាក​សរសៃ និង​ជាតិ​ខ្លាញ់​ទេ​ ដូច្នេះ​វា​មិន​ល្អ​ឡើយ​សម្រាប់​ធ្វើ​ជា​អាហារ​បំប៉ន​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ក្រោយ​ពេល​ឆ្លង​ទន្លេ។ ក្រៅ​ពី​នេះ វា​ក៏​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ខ្វះ​ជាតិ​ស្ករ​ទៀត​ផង​។

មួយ​វិញ​ទៀត ​ម្រះ​អាច​ជួយ​បង្កើន​កម្លាំង​មាត់​ស្បូន​ ដែល​អាច​បណ្ដាល​ឱ្យ​មាន​ការ​ធ្លាក់​ឈាម និង​អាច​ឱ្យ​កូន​កើត​មិន​គ្រប់​ខែ​ក៏​ថា​បាន​។ ចំណែក​ស្ត្រី​បំបៅ​ដោះ​កូន មិន​គួរ​ញ៉ាំ​បន្លែ​នេះ ព្រោះ​សារធាតុ​ប៉ះពាល់​ទាំង​ឡាយ​អាច​ជ្រៀត​ចូល​តាម​រយៈ​ទឹក​ដោះ បណ្ដាល​ឱ្យ​កូន​មាន​បញ្ហា​​។

អ្នក​មាន​សម្ពាធ​ឈាម​ទាប​

អ្នក​ធ្លាប់​មាន​ប្រវត្តិ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​មិន​គួរ​ញ៉ាំ​ម្រះ​ទេ ដោយ​សារ​បន្លែ​ប្រភេទ​នេះ​មាន​សារធាតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឱ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កាន់​តែ​ធ្លាក់​ចុះ​ទាប និង​បង្ក​ឱ្យ​ជំងឺ​ខាង​លើ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​។

អ្នក​ទើប​វះកាត់​រួច​

​អ្នក​ជំនាញ​ជាច្រើន​រក​ឃើញ​ថា ​ការ​ញ៉ាំ​ផ្លែ​ម្រះ​អាច​ចូល​ទៅ​រំខាន​ដល់​ការ​គ្រប់​គ្រង​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ទាំង​ក្នុង​និង​ក្រោយ​ពេល​វះ​កាត់​។ ដូច្នេះ​ជា​ការ​ល្អ គួរ​តែ​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ទាំង​ឡាយ​ដែល​មាន​ជាតិ​ម្រះ​យ៉ាង​ហោច​ណាស់​២​អាទិត្យ​ ទាំង​មុន​និង​ក្រោយ​ពេល​ដែល​ត្រូវ​វះ​កាត់​។

អ្នក​មាន​បញ្ហា​ថ្លើម​ និង​តម្រង​នោម

អ្នក​ជំងឺ​ទាំង​២​ប្រភេទ​នេះ គួរ​ចៀស​វាង​ការ​ញ៉ាំ​ម្រះ ​ដោយសារ​វា​ជា​ប្រភេទ​បន្លែ​ដែល​ពិបាក​រំលាយ និង​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ហើម​។ ​​

អ្នក​មាន​បញ្ហា​ក្រពះ-​ពោះវៀន​

សម្រាប់​អ្នក​ដែល​តែង​មាន​បញ្ហា​ឈឺ​ក្រពះ​ពោះវៀន​យក​ល្អ​កុំ​ញ៉ាំ​បន្លែ​នេះ​អី ព្រោះ​ធ្វើ​ឱ្យ​ក្រពះ​ពិបាក​ដំណើរ​ការ មិន​ងាយ​រំលាយ​អាហារ​បាន​ស្រួល និង​ពិបាក​បន្ទោរ​បង់​៕

ចុចអាន៖

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម