៧ ចំណុច​នេះ​ បញ្ជាក់​ថា​អ្នក​ដើរ​ហួស​ផ្លូវ​ ដែល​មិន​អាចត្រឡប់ទៅ​រក​ភាពស្គម​វិញ​បាន​

  • 2017-08-10 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ស្រី​ណា​ចង់​បានរាង​ធាត់​នោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​មិន​អាច​ឃាត់​បាន។ ទោះបី​ជា​ចិត្ត​ចង់​ស្គម​ក៏​ដោយ ហើយ​រឹត​តែ​ច្បាស់​ទៀត​នោះ បើ​ឃើញ​ចំណុច​ទាំង​នេះ​​នៅ​ជាមួយ​អ្នក​ មាន​ន័យ​ថា​អ្នក​ដើរ​ហួស​ផ្លូវ​ ដែល​ត្រូវ​ត្រឡប់​ទៅ​រក​រូបរាង​ស្គម​វិញ​ហើយ៖

១ . ចេះ​តែ​ឃ្លាន​មិន​ឈប់ ៖ បើ​និយាយ​ពី​ញ៉ាំ​វិញ​គឺ​មិន​ឲ្យ​ទំនេរ​មាត់​ឡើយ តែ​នៅ​តែ​ថា​ឃ្លាន​ទៀត ហើយ​បើ​ថា​អ្នក​បាន​ញ៉ាំ​វិញ​គឺ​នៅ​មិន​សុខ ដេក​មិន​លក់​តែ​ម្ដង។

២. មិន​អាច​ទប់​អារម្មណ៍​បាន​ ពេល​ឃើញ​របស់​ឆ្ងាញ់ ៖ ទោះ​ដាក់​កំហិត​ខ្លួន​ឯង​ថា​មិន​ញ៉ាំ​យ៉ាង​ណា​ក៏​ដោយ តែ​ពេល​ឃើញ​របស់​ឆ្ងាញ់​គឺ​នៅ​តែ​មិន​អាច​ទប់​បាន ហើយ​ប្រាប់​ខ្លួន​ឯង​ថា « ញ៉ាំ​ប៉ុណ្ណឹង​អត់​អី​ទេ»។

៣. ឃើញ​អាហារ​ណា​ប្លែក ឬថ្មី​មិន​បាន ៖ ឃើញ​ហើយ​គឺ​ដឹង​តែ​ទៅ​សាក​ហើយ និយាយ​រួម​គឺ​មិន​ឲ្យ​រំលង​ឡើយ ទោះ​ឆ្ងាញ់​ឬ​មិន​ឆ្ងាញ់​ក៏​ដោយ។

៤. ចិត្ត​ចង់​ស្គម​ តែ​មាត់​អត់​ស្ដាប់​បញ្ជា ៖ បើ​ថា​ចង់​ស្គម​វិញ​គឺ​ចង់​លើស​ពី​ចង់ ប៉ុន្តែ​​ដៃ​ចេះ​តែ​ទិញ មាត់​ចេះ​តែ​ទំពារ ម្យ៉ាង​ទៀត ពេល​គេ​ហៅ​ទៅ​ញ៉ាំ​អី​គឺ​មិន​ដែល​បដិសេធន៍​ឡើយ។

៥. ក្រោយ​ហាត់​ប្រាណ​ញ៉ាំ​ទ្វេ​ដង ៖ ហាត់​ប្រាណ​មែន​ តែ​ក្រោយ​ហាត់​ប្រាណ​ហើយ គឺ​ញ៉ាំ​ខ្លាំង​ជាង​មុន​ទៀត ព្រោះ​ពេល​ហាត់ប្រាណ​ប្រើ​កម្លាំង​ច្រើន​ពេក។

៦. ចូលចិត្ត ញ៉ាំ​អី​យប់​ៗ ៖ ពេល​ព្រឹក​ ពេល​ថ្ងៃ​អី​ញ៉ាំ​មិន​សូវ​ឆ្ងាញ់​ទេ តែ​បើ​ពេល​យប់​វិញ​ញ៉ាំ​អី​ក៏​បាន ញ៉ាំ​អី​ក៏​ចូល។

រូបតំណាង

៧. តប​អាហារ​ម្ដង​ៗ​ គឺ​ពិបាក​ជាង​ឡើង​ភ្នំ​ទៅទៀត ៖ អ្វី​ដែល​អ្នក​ពិបាក​ទ្រាំ​ជាង​គេ​គឺ​តប​អាហារ ព្រោះ​កំឡុង​ពេល​ហ្នឹង​អ្នក​ពិបាក​ក្នុង​ខ្លួន​ខ្លាំង ហើយ​ពេល​ខ្លះ​អាច​ស្ត្រេស និង ធុញថប់​ទៀត​ផង។

កុំ​ឲ្យ​ដើរ​ហួស​ផ្លូវ​ណា ព្រោះ​ពិបាក​នឹង​ត្រឡប់​វិញ​ណាស់៕

ចុចអាន៖វីធី​តម​អាហារ​ទាំង ៧ ​​​អាច​ឲ្យ​​ស្រី​ៗស្គម​បាន​ដូច​ចិត្ត​ និង​មិន​ប៉ះ​ពាល់​ដល់​សុខភាព

អត្ថបទ៖ ផេង ផលធិតា