ទង្វើ ៦ យ៉ាង​នាំ​ឲ្យ​បុរស​ជា​ប្ដី​ខូច​ចិត្ត​ខ្លាំង បើ​ប្រពន្ធ​នៅ​តែ​បន្ត​ធ្វើ

  • 2017-08-14 07:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​គ្រួសារ​ពេល​ខ្លះ​ស្រី​ៗ​មិន​ដឹង​ថា ទង្វើ​ខ្លួន​រាល់ថ្ងៃ​កំពុង​តែ​បំផ្លាញ​ទឹកចិត្ត​ដៃគូ​​ឡើយ។ រឿង ៦ យ៉ាង​នាំ​ឲ្យ​ប្ដី​ខូច​ចិត្ត​ខ្លាំង បើ​ភរិយា​នៅ​តែ​បន្ត​ធ្វើ​មិន​ព្រម​ឈប់៖

១.មិន​ស្ដាប់​អ្នក​ដទៃ

ទោះ​ជា​បុរស​ជា​ប្ដី​ស្រលាញ់​ប៉ុណ្ណា​ក៏​ដោយ តែ​ទង្វើ​បែប​នេះ​ពួកគេ​ពិតជា​ពិបាក​ទ្រាំ​បាន​ណាស់។ ព្រោះ​ការ​មិន​ស្ដាប់​អ្នក​ដទៃ​បង្ហាញ​ថា​យើង​ជា​មនុស្ស​យក​តែ​ចិត្ត​ខ្លួន​ឯង ហើយ​មិន​គិត​ពី​ចិត្ត​គេ។

២.តែង​ខ្លួន​មិន​គិត​ពី​គ្រួសារ

មនុស្ស​ប្រុស​ពិតជា​ខូច​ចិត្ត​ខ្លាំង បើ​ឃើញ​ដៃគូ​លេង​ខ្លួន​ហ៊ឺហា​ហួស​ពី​សមត្ថភាព ដោយ​មិន​គេ ឬ​គិត​ពី​ការ​សាង​អនាគត​គ្រួសារ​សោះ។

៣.ប្រកាន់​សាច់​ឈាម

បើ​ប្រពន្ធ​ចូលចិត្ត​បែងចែក ដោយ​មិន​ចង់​រាប់​ញាតិ​ខាង​គេ​ទេ ពិត​ណាស់​មនុស្ស​ប្រុស​តែង​តែ​មាន​អារម្មណ៍​ខក​ចិត្ត និង​អស់​សង្ឃឹម​ខ្លាំង។

៤.មិន​ធ្វើ​ការងារ​អ្វី​សោះ

ត្រូវ​ចាំ​ថា ទោះ​គ្មាន​ការងារ​ខាង​ក្រៅ​ផ្ទះ​ធ្វើ​ដូច​គេ​ដូច​ឯង ឲ្យ​តែ​ចេះ​រៀបចំ និង​ធ្វើ​ការ​ក្នុង​ផ្ទះ​ឲ្យ​បាន​ល្អ​គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។ តែ​បើ​មិន​ធ្វើ​អ្វី​ទាល់តែ​សោះ នោះ​មនុស្ស​ប្រុស​ប្រាកដ​ជា​គ្មាន​កម្លាំង ធ្វើការ​ទៀត​ទេ។

៥.និយាយ​ដើម​គេ

ទោះ​ជា​ទំនេរ​ក៏​ដោយ ក៏​មនុស្ស​ប្រុស​មិន​ចូលចិត្ត​ឲ្យ​ប្រពន្ធ​ខ្លួន​ទៅ​ដើរ​និយាយ​ដើម​គេ​ឯង​នោះ​ទេ ព្រោះ​វា​ប្រៀប​ដូចជា​ការ​នាំ​ភ្លើង​ចូល​ផ្ទះ​ដែរ។

៦.មិន​ចេះ​សន្សំសំចៃ

បើ​ស្វាមី​មិន​ចេះ​សន្សំសំចៃ មិន​សូវ​ជា​មាន​បញ្ហា​ទេ តែ​ជា​ប្រពន្ធ​មិន​ចេះ​ចំណុច​នេះ​វិញ ពិតជា​រឿង​ធំ​ហើយ។ ដោយ​គ្រួសារ​មិន​អាច​មាន​ទ្រព្យ​សម្បត្តិ ឬ​សល់​លុយ​កាក់​ឡើយ ព្រោះ​អ្នក​ទុក​ដាក់​គិតតែ​ពី​ចាយ​ខ្ជះខ្ជាយ៕

ចុចអាន៖ប្រពន្ធ​៤​ប្រភេទ ​បើ​ប្រុស​ៗ​រៀបការ​ជាមួយ ​ដឹង​តែ​ក្រ ​ងើប​មុខ​មិន​រួច

អត្ថបទ៖ ទ្រី រ៉ាវី