តើអ្នកកំពុងបង្កើតស្នេហា ឬយកលេសស្នេហាដើម្បីជាការរួមភេទ?
- 2017-08-11 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកកំពុងបង្កើតស្នេហា ឬយកលេសស្នេហាដើម្បីជាការរួមភេទ?
ជាច្បាប់ធម្មជាតិដែលតម្រូវឲ្យមនុស្សគ្រប់គ្នាចេះមានសេចក្តីស្រឡាញ់។ ប៉ុន្តែអារម្មណ៍បែបនោះ ត្រូវបានមនុស្សមួយចំនួនយល់ច្រលំ និងគ្មានភាពប្រាកដប្រជានឹងខ្លួនឯងថា តើវាជាស្នេហាមានលក្ខណៈបែបណា? ស្នេហា គឺពិតជាមានច្រើនបែបរហូតធ្វើឱឲ្យមនុស្សមិនអាចបែងចែកអារម្មណ៍ខ្លួនឯងបាន អ្នកខ្លះបង្កើតស្នេហាដោយអារម្មណ៍ស្រឡាញ់កើតចេញពីចិត្ត ចំណែកអ្នកខ្លះទៀតគ្រាន់តែមានអារម្មណ៍ស្នេហាបែបជាលក្ខណៈស្រើបស្រាលតាមតណ្ហារបស់ខ្លួនប៉ុណ្ណោះ។ ថ្ងៃនេះ កញ្ញា នឹងឡើងយកលក្ខណៈមួយចំនួនរវាងស្នេហាដែលកើតចេញពីចិត្ត និងស្នេហាដែលគ្រាន់តែបង្កើតឡើងដើម្បីជាការរួមភេទ។
ពិតណាស់ ស្នេហាដែលកើតចេញពីចិត្តស្មោះត្រង់រវាងដៃគូអាចនឹងទាមទារឲ្យមានការរួមភេទនៅថ្ងៃណាមួយជាមិនខាន នោះក៏ព្រោះតែវាជារឿងរ៉ាវធម្មជាតិដែលមនុស្សមិនអាចហាមឃាត់បាន។ ទោះជាយ៉ាងណាក្តី ស្នេហាប្រភេទនេះ គឺកើតឡើងដំបូងដោយសារការស្រឡាញ់ពេញចិត្តគ្នាទៅវិញទៅមកតែម្តង ដោយដៃគូមិនបានសម្លឹងឃើញទៅលើរឿងស្រើបស្រាលផ្សេងៗនោះទេ។
ចំណែកឯស្នេហាដែលបង្កើតឡើងដោយអារម្មណ៍តណ្ហានោះគឺ ពួកគេចាប់ផ្តើមដំបូងដោយមានអារម្មណ៍ទាក់ទាញតាមរយៈរូបរាង កាយវិការ និងឈានទៅដល់ចំណង់ការរួមភេទភ្លាមៗតែម្តង។ ពេលខ្លះស្នេហាបែបនេះអាចនឹងមានរយៈខ្លី ហើយពេលខ្លះវាក៏អាចនឹងមានរយៈពេលវែងដែរ ប៉ុន្តែគ្រាន់តែដៃគូអាចនឹកឃើញគ្នាម្តងម្កាលណ្ណោះ៕
ចុចអាន៖បើមានមនុស្សធ្វើឲ្យអ្នកឈឺចាប់ម្ដងហើយម្ដងទៀត នោះគឺជាកំហុសរបស់អ្នក