១៣ ហេតុផលបញ្ជាក់ថា ម្ដាយរបស់យើងគឺជា Wonder Woman
- 2017-08-04 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៣ ហេតុផលបញ្ជាក់ថា ម្ដាយរបស់យើងគឺជា Wonder Woman
Wonder Womanគឺជានារីដ៏អស្ចារ្យម្នាក់ ហើយម្ដាយរបស់យើងគាត់ជាមនុស្សប្រភេទនេះឯង។ ព្រោះមានតែគាត់ប៉ុណ្ណោះដែលហ៊ានធ្វើរឿងទាំងនេះឲ្យយើង៖
១.មិនមានរបស់អ្វីគាត់មិនអាចរកមកឲ្យយើងបានទេ បើទោះជាវត្ថុនោះកន្លែងឆ្ងាយប៉ុណ្ណាឡើយ គឺមានតែម្ដាយម្នាក់ប៉ុណ្ណោះដែលទៅស្វែងរកវាមក។
២.ការឱប និងការថើបរបស់គាត់អាចធ្វើឲ្យអ្វីៗកាន់តែប្រសើរឡើង បើទោះជាបញ្ហានោះធំប៉ុណ្ណាក៏ដោយ។
៣.គាត់មានកម្លាំងខ្លាំងហួសអ្វីដែលមនុស្សធម្មតាមាន។
៤.នៅពេលដែលម៉ែរីករាយ ពិភពលោកនេះពិតជាស្រស់ស្អាតគ្មានផ្ទឹម។
៥.តែនៅពេលដែលនរណាម្នាក់ធ្វើឲ្យកូនសម្លាញ់គាត់ ឈឺចាប់ពិភពលោកនេះប្រែជាខ្មៅមួយរំពេច ព្រោះគាត់នឹងធ្វើអ្វីម្យ៉ាងដើម្បីចាត់ការអ្នកធ្វើបាបកូនគាត់។
៦.ម្ដាយជានារីដ៏អច្ឆរិយម្នាក់ ព្រោះគាត់សម្បូរទេពកោសល្យច្រើនលើសពីអ្នកដទៃ។
៧.មានតែម្ដាយប៉ុណ្ណោះហ៊ានចែករំលែកអ្វីគ្រប់យ៉ាងដែលគាត់មាន ទុកឲ្យយើង។
៨.ជាអ្នកបង្រៀនយើងសព្វបែបសព្វយ៉ាង ទោះនោះជារឿងខ្លះគាត់មិនចូលចិត្តក៏ដោយ។
៩.ទោះជាទន់ខ្សោយ ក៏គាត់មិនដែលបង្ហាញឲ្យយើងដឹងដែរ។
១០.បញ្ហាគ្រួសារ គឺជារឿងដំបូងសម្រាប់គាត់ជានិច្ច ទោះរឿងដទៃសំខាន់ខ្លាំងក៏ដោយ។
១១.មនុស្សតែម្នាក់ដែលមិនធ្លាប់និយាយពាក្យថាហត់នឿយ នៅចំពោះមុខយើងមានតែម្ដាយម្នាក់ប៉ុណ្ណោះ។
១២.ជឿមនុស្សតែម្នាក់នៅក្បែរយើងជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។
១៣.មានតែអ្នកផ្ដល់កំណើតរូបនេះប៉ុណ្ណោះ ដែលមិនបោះបង់យើងចោល និងជឿជាក់យើងគ្រប់ពេល៕
ចុចអាន៖ឪពុកម្ដាយក្លាហានហ៊ានចាក់សាក់នូវអ្វីគ្រប់យ៉ាងដែលកូនគូរឲ្យ (វីដេអូ)