ចង់​ធ្វើ​ជា​នារីមានភាព​ច្បាស់លាស់ក្នុងការងារ គួរ​ចេះ​ក្បួន​ទាំង ៦ នេះ

  • 2017-05-24 02:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់ថ្ងៃ​នេះ​បើ​សង្កេត​ឃើញ​ថា​ខ្លួនឯង​ដូច​ជា​មមាញឹក​ខុស​គេ​ខុស​ឯង នោះ​មក​ពី​យើង​គ្មាន​ភាព​ច្បាស់លាស់ និង​រៀបចំ​កិច្ចការ។ ដូចនេះ​បើ​ចង់​ធ្វើ​ជា​នារី​ដែល​ពូកែ​ដែល​អាច​ចាត់ចែង​ការងារ​បាន​យ៉ាង​រលូន​គួរ​ចេះ​ក្បួន​ទាំង ៦ ដូច​ខាងក្រោម៖

១.ការងារ​ធ្វើ​នៅ​តែ​កន្លែង​ធ្វើ​ការ​បាន​ហើយ

មិន​ថា​ថ្ងៃ​ឈប់​សម្រាក ឬ​ទៅ​ដើរលេង​តែង​ស្ពាយ​កុំព្យូទ័រ​ទៅ​ធ្វើការ​ជាមួយ​គ្រប់​កន្លែង នោះ​ជីវិត​យើង​គ្មាន​សេចក្ដីខុស​ឡើយ ហើយ​អ្នក​ដែល​នៅ​ជាមួយ​ក៏​ធុញទ្រាន់​ទៀត។ ម្យ៉ាង​ទៀត​ការ​ឈប់​សម្រាក​ក៏​គ្មាន​ន័យ​ដែរ ព្រោះ​អារម្មណ៍​ដិតដាម​នឹង​ការងារ។

២.មាន​ផែនការ​ច្បាស់លាស់

នារី​ឆ្លាតវៃ​គួរតែ​មាន​ផែនការ​ប្រចាំ​សប្ដាហ៍,ប្រចាំខែ និង​ប្រចាំ​ឆ្នាំ ដើម្បី​ឲ្យ​ដឹង​ថា​ក្នុង​សប្ដាហ៍​នេះ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ហើយ​ក្នុង​មួយ​ខែ​ៗ​សម្រេច​បាន​ការងារ​អ្វី​ខ្លះ ទើប​អាច​បូក​សរុប​លទ្ធផល​ចុង​ឆ្នាំ​បាន។

៣.ចាប់ផ្ដើម​ធ្វើ​តាំង​ពី​ការងារ​តូចតាច

កុំ​ចាំ​ការងារ​គរ​ដូច​ភ្នំ​ចាំ​ចាប់ផ្ដើម​ធ្វើ​អី តែ​គួរ​ធ្វើ​កិច្ចការ​ម្ដង​មួយ​ៗ​ទៅ​ទើប​មិន​វីវក់ និង​អាច​មាន​ពេល​ទំនេរ​ច្រើន។ មួយ​វិញ​ទៀត​កុំ​រើសអើង​ថា​ការងារ​តូចតាច​អី ព្រោះ​ការ​ចាប់ផ្ដើម​ពី​ចំណុច​តូច ទើប​អាច​សម្រេច​ការងារ​ធំ​បាន។

៤.ទំនួល​ខុស​ត្រូវ​ចំពោះ​ការងារ

ពេល​មាន​កំហុស​ឆ្គង​ត្រូវ​ចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​រួច​ខ្លួនឯង មិន​ខ្វល់​ពី​អ្នក​ដទៃ​មាន​ទុក្ខ​ឡើយ។

៥.បែងចែក​ពេលវេលា

គួរតែ​ចេះ​បែងចែក​ពេលវេលា​សម្រាប់​មិត្តភ័ក្ដិ​ខ្លះ,គ្រួសារ​ខ្លះ និង​ជាមួយ​ដៃគូ​ស្នេហា​ខ្លះ ធ្វើ​បែប​នេះ​ទើប​ជីវិត​យើង​មាន​ភាព​កក់ក្ដៅ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន។

៦.ពេល​ផ្ទាល់​ខ្លួន

បន្ទាប់ពី​បែងចែក​សម្រាប់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ហើយ យើង​ក៏​ត្រូវ​បែងចែក​ពេល​សម្រាប់​ខ្លួនឯង​ដែរ។ ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ​ឆ្លៀត​ពេល​ថែរក្សា​សម្រស់ និង​នៅ​ម្នាក់ឯង​កុំឲ្យ​ពាក់ព័ន្ធ​បញ្ហា​អ្វី​ផ្សេង​ៗ៕

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម