វីធីតមអាហារទាំង ៧ អាចឲ្យស្រីៗស្គមបានដូចចិត្ត និងមិនប៉ះពាល់ដល់សុខភាព
- 2017-08-09 02:44:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីធីតមអាហារទាំង ៧ អាចឲ្យស្រីៗស្គមបានដូចចិត្ត និងមិនប៉ះពាល់ដល់សុខភាព
មនុស្សស្រីមួយចំនួនបានអនុវត្តវិធីតមអាហារ ដើម្បីឲ្យមានរាងស្អាត ប៉ុន្តែពេលខ្លះវាក៏មិនបានផលដែរ ហើយថែមទាំងធ្វើឲ្យសុខភាពធ្លាក់ចុះទៀតផង។ អត្ថបទខាងក្រោមនេះ នឹងបង្ហាញអ្នកពីរបៀបតមអាហារដែលជួយឲ្យអ្នកស្គមបានដូចចិត្ត និង មិនប៉ះពាល់ដល់សុខភាពទៀតផង ៖
១. តមអាហារមានជាតិខ្លាញ់ច្រើន ជាពិសេសអាហារដែលបំពង អាហារមានជាតិផ្អែមខ្លាំង។ ចំពោះទឹកដោះគោវិញគួរតែជ្រើសរើសទឹកដោះគោគ្មានជាតិស្ករ។
២. ព្យាយាមញ៉ាំអាហារណាផលិតពីគ្រាប់ធញ្ញជាតិ និងអង្ករ ដូចជា នំប៉័ងជាដើម ព្រោះវាមានការរំលាយយឺតៗ ដែលអាចធ្វើឲ្យយើងឆ្អែតបានយូរ និងមិនងាយឃ្លាន។
៣. កុំរំលងអាហារពេលព្រឹក ព្រោះ ការញ៉ាំអាហារពេលព្រឹកធ្វើឲ្យយើងមានសុខភាពល្អ និងផ្ដល់ថាមពលឲ្យយើងបានពេញមួយថ្ងៃ ម្យ៉ាងទៀតញ៉ាំអាហារពេលព្រឹកជាទៀងទាត់ គឺមិនបណ្ដាលឲ្យយើងធាត់បានឡើយ។
៤. ត្រូវកំណត់ខ្លួនឯងឲ្យបានក្នុងការញ៉ាំផ្លែឈើរៀងរាល់ថ្ងៃ ជាជាងញ៉ាំអាហារផ្សេងៗ ដូចជា នំបំពង នំខេក សាច់ ឬអាហារមានជាតិខ្លាញ់ច្រើន។
៥. ប្រសិនមានអារម្មណ៍ថាចង់ញ៉ាំអាហារសម្រន់ផ្សេងៗ គួរតែសាកល្បងទទួលទានភេសជ្ជៈជាមុនសិនដូចជា ទឹកតែ ឬ ទឹកបរិសុទ្ធ ព្រោះការញ៉ាំទឹក អាចជួយទប់លំនឹងការឃ្លានបាន។
៦. កុំញ៉ាំភេសជ្ជៈណាដែលជាតិផ្អែម និងមានជាតិអាកុល។ ភេសជ្ជៈមានជាតិអាកុល គឺធ្វើឲ្យអ្នកធាត់លឿនខ្លាំងណាស់ ដូច្នេះត្រូវតែតមជាដាច់ខាត។
៧. ញ៉ាំអាហារពេលល្ងាចតែបន្តិចបានហើយ កុំញ៉ាំច្រើន ឬញឹកញាប់ ម្យ៉ាងទៀតមិនត្រូវញ៉ាំនៅពេលយប់ជ្រៅឡើយ។
តោះ!សាកអនុវត្តមើល ហើយជាពិសេសកុំខ្ជិល!
ចុចអាន៖ងាយៗទេ! ៧ល្បិចសម្រកទម្ងន់ឲ្យមានប្រសិទ្ធភាពសម្រាប់ស្ត្រីអាយុ៣០ឡើង