បើ​ធ្វើ​រឿង​ទាំង​នេះ​បាន ​មិន​បាច់​និយាយ​ថា​ស្រឡាញ់​ក៏​គេ​លើ​ស​ពី​ដឹង​ទៅ​ទៀត

  • 2017-08-09 09:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ឃើញ​ Crush មក​ក៏​បុក​ពោះ​ តាម​ពិត​ចង់​ប្រាប់​គេ​ថា​ស្រឡាញ់​តែ​មិន​ហ៊ាន​ គួរ​ធ្វើ​យ៉ាង​ណា​ល្អ? ពិត​ណាស់​ថា​មិន​មែន​គ្មាន​វិធី​​ដោះស្រាយ​​នោះ​ទេ។ បើ​អ្នក​ធ្វើ​រឿង​ខាង​ក្រោម​នេះ​បាន​ មិន​ចាំ​បាច់​​និយាយ​ថា​ស្រឡាញ់​ក៏​គេ​ដឹង​លើស​ពី​ដឹង​ទៅ​ទៀត៖

១. ផ្ដល់​ជំនួយ​ពេល​គេ​ត្រូវ​ការ៖ នេះ​ជា​ឱកាស​ល្អ​ដែល​គេ​នឹង​ចងចាំ​យើង​ជា​និច្ច។

២. ចងចាំ​អ្វី​ដែល​គេ​និយាយ​៖ បើ​ទោះ​ជា​រឿង​តូចតាច​ក៏​ដោយ។ ពេល​យើង​លើក​រឿង​នោះ​មក​ម្ដង​ទៀត​គេ​នឹង​ដឹង​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ពី​សម្ដី​គេ​ប៉ុណ្ណា។

៣. សួរ​នាំ៖ មាន​រឿង​ច្រើន​ណាស់​ដែល​យើង​អាច​សួរ​នាំ​ដើម្បី​ឲ្យ​ការ​សន្ទនា​គ្នា​កាន់​តែ​ជិតស្និទ្ធ​ដូចជា​សកម្មភាព​ពេល​ទំនេរ​ ឬ​កន្លែង​ដែល​ចូលចិត្ត​ទៅ​ដើរ​លេង​ជា​ដើម។

៤. ឲ្យ​អំណោយ​ពេល​មាន​ឱកាស៖​ ដូច​ជា​ពេល​ខួបកំណើត​ ឬ​ពេល​ប្រឡង​ជាប់​អី​ជាដើម។ គេ​នឹង​អាច​យល់​​ពី​បំណង​យើង​មិន​ខាន។

៥. កុំ​​រំលង​រឿង​ទាក់ទង​គ្នា​ជា​ប្រចាំ​ឲ្យ​សោះ៖ ជា​ពិសេស​គឺ​ការ​ផ្ញើ​សារ​ ឬ​ Call ទូរស័ព្ទ​ជា​ដើម។ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ញឹកញាប់។

៦. ចុង​ក្រោយ​កុំ​ភ្លេច​រំលឹក​ឈ្មោះ​គេ​ឲ្យ​បាន​ច្រើន​​ពេល​និយាយ​គ្នា៖ កុំ​មើល​ងាយ​វិធី​នេះ​ឲ្យ​សោះ​ព្រោះ​វា​អាច​ផ្ដល់​ប្រសិទ្ធភាព​មិន​គួរ​ឲ្យ​ជឿ។ គេ​នឹង​មាន​អារម្មណ៍​ថា​យើង​យកចិត្ត​ទុក​ដាក់​ចំពោះ​គេ​ខ្លាំង៕

ចុច​អាន៖ មនុស្សស្រីមិនពិបាកយល់ទេ គ្រាន់តែ​ធ្វើ​រឿងងាយៗទាំងនេះដាក់នាងទៅ ឈប់​ងរ​ភ្លាម!

ចុច​អាន៖ ពេល​ស្រលាញ់​គ្នា​ហើយ កុំ​ភ្លេច​ទាមទារ​រឿង​ទាំង​៥​យ៉ាង​នេះ​ពី​សង្សារ

ប្រភព៖ storypick ប្រែ​សម្រួល៖ Chhai Yarith