ចង់​ដឹង​អត់​ កាបូប​ដែល​ថ្លៃ​បំផុត​ក្នុង​លោក​តម្លៃ​ប៉ុន្មាន​ ហើយ​មាន​អ្វី​ពិសេស? (វីដេអូ)

  • 2017-08-08 04:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាបូប​គឺ​ជា​គ្រឿង​លម្អ​ដ៏​សំខាន់​សម្រាប់​ស្រី​ៗ​ ហើយ​តម្លៃ​វា​ទៀត​សោក​គឺ​មាន​ចាប់​ពី​តម្លៃ​ធម្មតា​រហូត​ដល់​រាប់​ពាន់​ ឬ រាប់​ម៉ឺន​ដុល្លារ​ឯណោះ។ តើ​អ្នក​​ដឹង​ទេ​ថា​កាបូប​អ្វី​ដែល​ថ្លៃ​បំផុត ហើយ​វា​មាន​អ្វី​ពិសេស?

បើ​​តាមការ​ដេញ​ថ្លៃ​មួយ​នៅ​ទីក្រុង​ហុងកុង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កាបូប​ដែល​លក់​បាន​ថ្លៃ​ជាង​គេ​នៅ​លើ​ពិភព​លោក​នោះ​គឺ​ជា​កាបូប​ធ្វើ​អំពី​ស្បែក​ក្រពើ​​ដាំ​ត្បូង​ពេជ្រ​ដែល​ជា​ប្រភេទ​កាបូប​ ​Birkin (Hermés Himalaya Niloticus crocodile diamond Birkin 30 handbag)។ វា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ដល់​ទៅ​ $ ៣០០,១៦៨ ឯណោះ។

កាបូប​ប្រភេទ​ Birkin នេះ​គឺ​ជា​កាបូប​ដែល​មាន​ភាព​អស្ចារ្យ​បំផុត​សម្រាប់​​អ្នក​​ស្រឡាញ់​កាបូប​ទាំង​ឡាយ​ព្រោះ​ថា​ត្បូង​ពេជ្រ​ដែល​ដាំ​លើ​កាបូប​នោះ​គឺ​ជា​ប្រភេទ​ដ៏​កម្រ​បំផុត​ដែល​ត្រូវ​បាន​យក​ចេញ​ពី​តំបន់​​ភ្នំ Himalaya។ ម្យ៉ាង​ទៀត​ទាំង​ពណ៌​ និង​សាច់​កាបូប​ដែល​ធ្វើ​ពី​ស្បែក​ក្រពើ​ក៏​តម្រូវ​​ទៅ​តាម​ពណ៌​នៃ​ភ្នំ​ Himalaya ផង​ដែរ។ បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​ចំណុច​​លម្អិត​របស់​វា​នោះ​ ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុច​អាន៖ ជឿ​ទេ​ថា​របៀប​​ស្ពាយ​កាតាប​អាច​បញ្ជាក់​ពី​ចរិត​អ្នក​បាន

ចុច​អាន៖ មក​ដឹង​កន្លែង​បាញ់​ទឹក​អប់​ឲ្យត្រឹម​ត្រូវ​លើ​ដង​ខ្លួន​​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់

ប្រភព៖ Usmagazine ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម