មក​ដឹង​កន្លែង​បាញ់​ទឹក​អប់​ឲ្យត្រឹម​ត្រូវ​លើ​ដង​ខ្លួន​​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់

  • 2017-08-04 02:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​និយាយ​ដល់​ការ​បាញ់​ទឹក​អប់​ អ្នក​អាច​គិត​ថា​វា​គ្រាន់​តែ​ជា​រឿង​ងាយ​​ស្រួល​ប៉ុណ្ណោះ។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​មនុស្ស​ជា​ច្រើន​ជ្រើសរើស​បាញ់​ខុស​កន្លែង​​ដែល​អាច​ធ្វើ​ឲ្យ​ទឹក​អប់​មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​បាន។ អញ្ចឹង​តើ​គួរ​បាញ់​នៅ​កន្លែង​ណា​ល្អ?

បើ​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ការ​បាញ់​ទឹក​អប់​ឲ្យ​ត្រឹម​ត្រូវ​គឺ​ការ​បាញ់​នៅ​បរិវេណ​​ ក​ និង​​ក​ដៃ​។ បន្ថែម​ពី​លើ​នោះ​យើង​ក៏​អាច​បាញ់​បន្ថែម​នៅ​លើ​ក្បាល​ពោះ​ គន្លាក់​កែង​ដៃ​ និង​គន្លាក់​កែង​ជើង​ផង​ដែរ។ ការ​ប្រើ​ទឹក​អប់​នៅ​កន្លែង​ទាំង​នេះ​អាច​ជួយ​រក្សា​ក្លិន​ទឹក​អប់​ឲ្យ​ក្រអូប​បាន​យូរ​ពេញ​មួយ​ថ្ងៃ​បាន។ ហេតុ​ផល​សំខាន់​គឺ​ដោយ​សារ​តែ​ផ្នែក​នៃ​រាង​កាយ​ទាំង​នេះ​ជា​កន្លែង​បញ្ចេញ​កម្ដៅ​ដែល​អាច​ជួយ​រក្សា​ក្លិន​ឲ្យ​ក្រអូប​ភាយ​បាន​រយៈ​ពេល​យូរ៕

ចុច​អាន៖ ជម្រុះ​រោម​ជា​រៀង​រហូត​ ហើយ​មិន​ឈឺ​ចាប់ ប្រើ​តែ​របស់​ពីរ​មុខ​នេះ​!

ចុច​អាន៖ ល្បិច​រើស​វ៉ែនតា​ខ្មៅ​ឲ្យ​សម​នឹង​ទម្រង់​មុខ​ មើល​ទៅ​ស្អាត​ពេល​ដើរ​លេង

ប្រភព៖ Aol. ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម