សាកល្បងពណ៌ក្រែមទាំងនេះ ដើម្បីទទួលបានបបូរមាត់ស្អាតដូចតារាកូរ៉េទាំង ៩
- 2017-08-08 03:05:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកល្បងពណ៌ក្រែមទាំងនេះ ដើម្បីទទួលបានបបូរមាត់ស្អាតដូចតារាកូរ៉េទាំង ៩
ចង់ឲ្យសម្រស់មុខកាន់តែស្អាត និងទាក់ទាញ ស្រីៗមិនគួរភ្លេចលាបក្រែមឡើយ ហើយបើចង់ឲ្យបបូរមាត់មើលទៅសិចស៊ី យើងអាចសាកលាបក្រែមទាំងនេះវិញ ដើម្បីសិចស៊ីដូចតារាកូរ៉េស្រីទាំង ៩ នេះ។ ចង់ដឹងថាមាននរណាខ្លះ តាមដាននៅខាងក្រោម៖
១.Hyuna
អតីតសមាជិក 4Minute រូបនេះត្រូវបានគេដាក់រហស្សនាមថា "រាជិនីបបូរមាត់ពណ៌ក្រហម" ព្រោះមានស្បែកសមុខខ្ចី ទើបនាងលាបក្រែមពណ៌ឆេះៗបែបនេះសមឥតខ្ចោះ។ សូម្បីតែមិននៅលើឆាក ឬជីវិតប្រចាំថ្ងៃក៏តារាស្រីវ័យ ២៥ ឆ្នាំនេះលាបពណ៌ក្រហមជាប្រចាំដែរ។
២.Suzy
ចំណែកពណ៌ក្រែមប្រចាំត្រកូលមិត្តស្រី Lee Min-ho វិញប្រើតែពណ៌ផ្កាឈូកភាគច្រើន។ ព្រោះតែទម្រង់ និងទឹកមុខនាងបែបស្រាលស្រទន់ ហើយមើលទៅ Suzy ស្រស់ស្អាតបែបស្រគត់ស្រគំ។
៣.CL
អ្នកគាំទ្រអាចមើលឃើញយ៉ាងច្បាស់ពីស្នាដៃផាត់មុខ Pony ឲ្យ CL ហើយភាពស្រស់ស្អាតរបស់ដូចនារីប៉ែកអឺរ៉ុប ហើយមាត់វិញ ម្ចាស់បទ "LIFTED” ចូលចិត្តពណ៌សាច់។
៤.Hani
រូបសម្បត្តិសិចស៊ីលើឆាកប៉ុន្តែ Hani ចូលចិត្តបបូរមាត់ពណ៌ទឹកក្រូចព្រោះមើលទៅទន់ភ្លន់ និងមានភាពជាយុវវ័យ ។ គ្រប់ពេលសម្ដែង ឬបង្ហាញខ្លួនសមាជិក EXID តែងលាបក្រែមពណ៌នេះជានិច្ច។
៥.Na Eun
តារាស្រីវ័យក្មេងរូបនេះចូលចិត្តភាពសិចស៊ី ដូចនេះពេលផាត់មុខនាងមិនដែលចោលក្រែមពណ៌ផ្កាឈូកចាស់ឡើយ។
៦.Rose
សមាជិកក្រុមចម្រៀងថ្មី តែល្បីដោយសារទេពកោសល្យសម្បូរបែប Rose ផ្កាឈូកខ្ចី ព្រោះទឹកមុខស្រទន់មានមន្ដស្នេហ៍របស់នាង។
៧.Irene
Irene ចូលចិត្តក្រែមពណ៌ផ្កាឈូកដែរ តែមិនមែនពណ៌ស្រាល ឬចាស់ពេកទេ។
៨.Taeyeon
ប្រធានក្រុម Girls' Generation ក៏ចូលចិត្តលាបក្រែមពណ៌ទឹកក្រូចដែរ ព្រោះពណ៌នេះជាការពេញនិយមរបស់ជនជាតិកូរ៉េតែម្ដង។
៩.Sulli
ចាប់តាំងពីចាកចេញក្រុម F (x) មក Sulli មានការតែងខ្លួន និងស្ទីលផាត់មុខប្លែកៗឡើង ដោយពីមុននាងជាក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ តែឥឡូវតារាស្រីវ័យ ២៣ ឆ្នាំតែងខ្លួនបែបចាស់ទុំ និងសិចស៊ីជាងមុន។ ចំណែកក្រែមវិញចូលចិត្តពណ៌ណាដិតៗ ឬពណ៌ពណ៌ឈាមជ្រូក៕
ចុចអាន៖ភាពអាម៉ាស់ទាំង ៥ ក្នុងពេល makeup ស្រីៗជួបប្រទះរាល់ថ្ងៃ និងធ្វើឲ្យមុខចាស់ជាងវ័យ