ភាព​អាម៉ាស់​ទាំង ៥ ក្នុង​ពេល makeup ស្រី​ៗ​​ជួប​ប្រទះ​រាល់​ថ្ងៃ និង​ធ្វើឲ្យ​មុខ​ចាស់​ជាង​វ័យ

  • 2017-08-04 03:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗ ត្រូវ​ការផាត់​មុខ​ជា​រៀង​រាល់ថ្ងៃ ហើយ​ពួកគេ​តែង​ប្រព្រឹត្ត​នូវ​កំហុស​ដដែល​នោះ​រាល់ពេល​ដូចគ្នា ហើយ​កំហុស​នោះក៏នាំ​ឲ្យ​សម្រស់​អន់​ថយ​ជាង​មុន​ខ្លាំងទៅ​វិញ​។ ៥ កំហុស​ឆ្គង​ក្នុង​ការ makeup នេះស្រី​ៗ​តែង​ជួប​ប្រទះ​រាល់​ថ្ងៃ៖

១.មុខ​ស​ក​ខ្មៅ

នៅ​ពេល​តុបតែង​មុខ ស្រី​ៗ​ចូលចិត្ត​យក​ម្សៅ​ណា​ដែល​មាន​សាច់​ស ទោះ​ជា​ពួកគេ​មិន​មែន​មាន​សម្បុរ​ស្បែក​ខ្មៅ​ក៏​ដោយ។ តែ​នោះ​ជា​វិធី​នេះ​ខុស ដែល​ធ្វើឲ្យ​មុខ​ស​ក​ខ្មៅ​ទៅវិញ​ទេ ព្រោះ​ថា​ស្បែក​មុខ​យើង​មាន​សភាព​ស្រស់​ស្អាត​ជាង​ក​ស្រាប់ ហើយ​ពេល​ផាត់​ម្សៅ​ស​បន្ថែម​ទៀត ធ្វើឲ្យ​ឃើញ​មុខ​ឡើង​ច្បាស់ក្រឡែត​តែម្ដង។

រូបតំណាង

**២.ចិញ្ចើម​មិន​ស្មើ​គ្នា**

ជា​ការពិត​ណាស់​ថា ចិញ្ចើម​របស់​មនុស្ស​ស្រី​មាន​សភាព​មិន​ស្មើ​គ្នា​ទេ ហើយ​រូបរាង​ក៏​មិន​ដូចគ្នា​ដែរ។ តែ​អ្នក​សម្រាប់​អ្នក​មាន​តិកនិក​ខ្ពស់​គេ​ជ្រើសរើស​ការ​គូរ​ចិញ្ចើម​ស្រាល​ៗ ឬ​គូរ​ដោយ​ពណ៌​សូកូឡា តែ​សម្រាប់​អ្នក​មិន​ចេះ​ខ្លាំង​បែរ​ជា​គូរ​ពណ៌​ខ្មៅ ដែល​លទ្ធផល​ចេញ​មក គឺ​ខុស​គ្នា​ស្រឡះ​តែម្ដង។

រូបតំណាង

៣.ពណ៌ និង​រោម​ភ្នែក

នារី​ភាគច្រើន​តែង​មាន​កំហុស​ឆ្គង​មួយ​នេះ ព្រោះ​មិន​ចេះ​លាយ​ពណ៌​ផាត់​ភ្នែក ធ្វើឲ្យ​ឃើញ​ភ្នែក​ច្បាស់​ជាង​ចំណុច​ដទៃ។ ជាពិសេស​ពេល​បន្ថែម​រោមភ្នែក​ក្លែងក្លាយ​ទៀត ផ្ទៃមុខ​មើល​សឹង​មិន​យល់។

រូបតំណាង

៤.ស្បែក​មុខ​សម្បូរ​ខ្លាញ់

ក្រោយ makeup ពីរ​បី​ម៉ោង​បណ្ដាល​ឲ្យ​ស្បែក​មុខ​ពេញ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ព្រោះ​ការ​ផាត់​ម្សៅ​ទ្រនាប់ បូក​ផ្សំ​ជាមួយ​តិកនិក​តប​ម្សៅ​នៅ​ស្ទើរ។

រូបតំណាង

៥.ក្រែម​លាប​បបូរមាត់​ជាប់​ធ្មេញ

ស្ត្រី​ជា​ច្រើន​ជួប​ប្រទះ​បញ្ហា​នេះ​រាល់ថ្ងៃ​តែ​ម្ដង ព្រោះ​ការ​ជ្រើសរើស​ពណ៌ គុណភាព​ក្រែម និង​របៀប​លាប​ដែល​នេះ​ជា​រឿង​ធ្វើឲ្យ​យើង​ខ្មាស​គេ៕

រូបតំណាង

ចុចអាន៖កំហុស ៣ យ៉ាងនៃការគូរ​ចិញ្ចើម ធ្វើឲ្យ​មនុស្ស​ស្រី​មើល​ទៅ​ចាស់​ជាង​វ័យ ១០ ឆ្នាំ

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម