ស្រី​ៗ​រាង​មាន​សាច់​លើស​បន្តិច គួរ​ស្លៀកពាក់​បែប​ណា?

  • 2017-08-07 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាង​បែប​នេះ​មិន​ធាត់​ពេក​នោះ​ទេ តែ​នៅ​អាច​ស្លៀកពាក់​បាន​ម៉ា​ស្អាត​ដដែល ឲ្យតែ​ចេះ​វិធី​ស្លៀកពាក់។ ដូចនេះ កញ្ញា សូម​បង្ហាញ​ពី​របៀប​ស្លៀក​ពាក់​ឲ្យ​មើល​ទៅ​កាន់តែ​ទាក់ទាញ សម្រាប់​មិត្ត​ៗ​នារី​ដែល​មាន​សាច់​បន្តិច៖

១.ស្លៀក​សំពត់​ខ្លី​ៗ៖ អ្នក​ខ្លះ​បារម្ភ​ថា​ខ្លួន​ធាត់​មិន​គួរ​ស្លៀក​បែប​នេះ តែ​រាង​ប៉ុណ្ណេះ​គឺ​ស្អាត​ណាស់​ទៅ​ហើយ​សម្រាប់​ស្រី​ៗ ដែល​អាច​ស្លៀកពាក់​អ្វី​ក៏​សម។ សំពត់​ខ្លី​ៗ សក្ដិសម​បំផុត ព្រោះ​អាច​ជួយ​ឲ្យ​យើង​កាន់តែ​ប្លែក។

២.ស្លៀក​ខោ​រឹប​រាង៖ ទោះ​ជា​ខោ​សាច់​បែប​ណា​ក៏​ស្លៀក​ទៅ​ឃើញ​ស្រស់​ស្អាត​ដែរ កុំឲ្យ​តែ​ខោ​រលុង​ៗ​អី ព្រោះ​អាច​ធ្វើឲ្យ​យើង​មើល​ទៅ​កាន់តែ​ធាត់។

៣.ខោ​ខោវប៊យ​ជា​ជម្រើស​ល្អ​បំផុត៖ បើ​ទោះ​ជា​ស្លៀកពាក់​អ្វី​ក៏​សម​ក៏​ដោយ តែ​ជម្រើស​លេខ ១ គឺ​ខោ​ខោវប៊យ​ជាមួយ​អាវ​យឺត​មិន​ថា​ដៃ​វែង ឬ​ខ្លី​ទេ គឺ​សម​ទាំងអស់ ព្រោះ​មើល​ទៅ​រាង​របស់​យើង​មូល​ក្បំ​តែម្ដង។

៤.ពាក់​ស្បែក​ជើង​កែង​បន្តិច៖ មិន​ថា​សំលៀកបំពាក់​ម៉ូដ​ណា​ទេ យើង​គួរ​ពាក់​ស្បែក​ជើង​ដែល​មាន​កែង​បន្តិច ព្រោះ​វា​ជួយ​ឲ្យ​រាង​យើង​ឃើញ​ស្រឡះ​ជាង​មុន​ដែរ។

៥.ស្លៀក​រ៉ូប​កន្ទុយ​ត្រី៖ បើ​មាន​កម្មវិធី​ទោ​ចូលរួម​ក្នុង​កម្មវិធី​ណា​មួយ គួរ​ស្លៀក​រ៉ូប​កន្ទុយ​ត្រី គ្មាន​ដៃ ព្រោះ​រ៉ូប​បែប​នេះ​រឹប​រាង​ត្រង់​ចំណុច​ដើមទ្រូង​មើល​ទៅ​ឃើញ​ស្អាត រឹប​ចង្កេះ​ឃើញ​តូច និង​ភាយ​ត្រឹម​ជង្គង់ ទើប​ឃើញ​រឹតតែ​ស្អាត​សិចស៊ី។

៦.ស្លៀកពាក់​ខ្មៅ៖ ពណ៌​ខ្មៅ​មិន​ត្រឹម​តែ​ជួយ​បិទបាំង​រូប​រាង​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​ឲ្យ​អ្នក​មាន​សាច់​កាន់តែ​មាន​សម្រស់​លេចធ្លោ​បន្ថែម​ទៀត៕

ចុចអាន៖ស្រី​ៗ​ដឹង​ ៦ របៀប​ស្លៀកពាក់​នេះ ទោះ​ខោអាវ​ចាស់​ៗ​ក៏​មើល​ទៅ​សិចស៊ី​ដែរ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម