ស្រី​ៗ​ដឹង​ ៦ របៀប​ស្លៀកពាក់​នេះ ទោះ​ខោអាវ​ចាស់​ៗ​ក៏​មើល​ទៅ​សិចស៊ី​ដែរ

  • 2017-07-07 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​ពិត​ទៅ ស្រី​ៗ​យើង​ទោះ​គ្មាន​សំលៀកបំពាក់​ថ្មី​ក៏​អាច​ធ្វើឲ្យ​ខ្លួន​ឯង​សិចស៊ី និង​ទាក់ទាញ​បាន​ដែរ។ ដោយ​គ្រាន់តែ​ស្លៀកពាក់​តាម ៦ របៀប​ខាងក្រោម​នេះ ខោអាវ​ចាស់​ថ្មី​មិន​មែន​ជា​បញ្ហា​សំខាន់​យើង​ឡើយ៖

១.ស្លៀកពាក់​រឹប​ត្រឹម​ចង្កេះ

ស្រី​ៗ​គួរ​ជ្រើសរើស​ម៉ូដ​រ៉ូប ឬ​អាវ​ណា​ដែល​រឹប​ចង្កេះ ទើប​ធ្វើឲ្យ​ឃើញ​ត្រគាក​ធំ។ នារី​ស្អាត​បំផុត​ពេល​មាន​ត្រគាក​សាយ​នឹង​ឯង។

២.ស្លៀកពាក់​រឹប​រាង

សម្រាប់ style នេះ​មិន​តម្រូវ​លើ​ខោអាវ​ចាស់​ថ្មី​ទេ ដោយ​យើង​គ្រាន់តែ​ស្លៀក​សំពត់​រឹប​ និង​តឺនុយ​ជាមួយ​អាវ​យឺត ឬ​អាវ​សាមី​បើក​ក​ក៏​​បាន​ឲ្យ​រៀបរយ គ្មាន​ភាព​រញ៉េរញ៉ៃ។ បែប​នេះ​ជួយ​ឲ្យ​ឃើញ​រាង​យើង​កាន់តែ​ច្បាស់ និង​សិចស៊ី។ ប្រសិនបើ​ចង់​គូថ​ទយ​ស្អាត គួរតែ​ស្លៀក​សំពត់​ខ្លី និង​តឹង ហើយ​ឈរ​ឲ្យ​បាន​ត្រង់​ខ្លួន ឬ​កាច់រាង​បន្តិច។ នោះ​ទម្រង់​រាង​អក្សរ S របស់​មនុស្ស​ស្រី​នឹង​លេច​ចេញ​មក​ក្រៅ។

៣.សំពត់​សំពត់​ខ្មៅ​វែង និង​សំពត់​សាច់​យឺត

សំពត់​ខ្មៅ​ដៃ​វែង, ត្រឹម​ជង្គង់ ឬ​សំពត់​សាច់​យឺត និង​ពាក់​ស្បែកជើង​កែង។ បែប​នេះ​មិន​ចាំបាច់​ស្លៀកពាក់​សិចស៊ី ក៏​មើល​ទៅ​ទាក់ទាញ​ដែរ ព្រោះ​ទម្ងន់​ខ្លួន​នឹង​សង្កត់​ធ្ងន់​ត្រគាក រាង​ធ្វើឲ្យ​ទ្រូង​ពើង​ទៅ​មុខ។

៤.សំលៀកបំពាក់​ខ្លី

រ៉ូប ឬ​ខោ​ខោវប៊យ​ខ្លី​ក៏​អាច​ជួយ​បង្កើន​ទំហំ​ត្រគាក និង​ទាក់ទាញ​ក្រសែ​ភ្នែក​បុរស​ៗ​បាន​ដែរ។

៥.អាវ​យឺត​ខោ​ខោវប៊យ

មាន​ត្រឹម​ខោ​ខោវប៊យ​រឹប​រាង និង​អាវ​យឺត​ធម្មតា​​ក៏​អាច​ទាក់ទាញ​បាន​ដែរ។ ត្រូវ​ចាំ​ថា​ខោ​កាន់តែ​រឹប ឃើញ​រាង​កាន់តែ​ស្អា ហើយ​ជៀសវាង​ខោ​ណា​ដែល​រលុង ព្រោះ​វា​មិន​ឃើញ​រាង​ឡើយ។

៦.សំលៀកបំពាក់​លាត​ៗ

រ៉ូប,សំពត់ និង​ខោ​ខោវប៊យ​លាត​ៗ គ្មាន​រូប ឬ​ផ្លាក​សញ្ញា គឺជា​ម៉ូដ​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ធ្វើ​ឲ្យ​ចេញ​រាង​ស្អាត។ ព្រោះ​វា​គ្មាន​អ្វី​មក​បិទបាំង និង​ជា​ទី​ចាប់អារម្មណ៍​ផ្សេង​ក្រៅ​តែ​ពី​ដង​ខ្លួន៕

ក្រៅ​ពី​របៀប​ស្លៀកពាក់​ទាំង​នេះ​ហើយ មិត្ត​ៗ​នារី​គួរតែ​បន្ថែម​ការ makeup បែប​ធម្មជាតិ​ផង​ដែរ ទើប​ធ្វើឲ្យ​សម្រស់​លេចធ្លោ​តែម្ដង!

ចុចអាន៖ដឹង​ល្បិច​​តុប​តែង​ខ្លួន ១០ ចំណុចនេះ ទោះ​គ្មាន​មួយ​រៀល ក៏​មើល​ទៅ​ឡូយ​ដូច​អ្នក​មាន​ដែរ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម