ប្រយ័ត្ន​ស្រីៗ! រឿង​កំបាំង​​​មុខ​៥​យ៉ាង​​ដែល​បញ្ជាក់​ថា​មិត្ត​ប្រុស​អ្នក​​ជា​សុភាព​បុរស​ក្លែងក្លាយ

  • 2017-08-07 07:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​បោក​ប្រាស់​អាច​មាន​ច្រើន​របៀប​ណាស់​​​ដែល​នេះ​ជា​មូល​ហេតុ​ឲ្យ​យើង​ពិបាក​កត់​សំគាល់​។ វា​នឹង​កាន់​តែ​យ៉ាប់​​ទៅ​ទៀត​នៅ​ពេល​ដឹង​ថា​មនុស្ស​ដែល​បោក​ប្រាស​នោះ​គឺ​ជា​មនុស្ស​ដែល​យើង​ស្រឡាញ់​បំផុត។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ខ្លះ​ៗ​ដែល​ស្រី​ៗ​គួរ​តែ​កត់​សម្គាល់​ដើម្បី​ជៀស​វាង​ការ​ធ្លាក់​ក្នុង​អន្ទាក់៖

១. ​គេ​តែង​បង្វែរ​អ្វី​ៗ​គ្រប់​យ៉ាង​​មក​លើ​​យើង​៖ មិន​ថា​រឿង​អ្វី​ សម្រេច​សម្រួច​ទៅ​គឺ​យើង​ជា​អ្នក​ខុស។ ​ចំណែក​គេ​​វិញ​គឺ​មិន​ដែល​ខុស​​ទេ។

២៖ មិន​ចង់​ឲ្យ​យើង​ធ្វើ​អ្វី​ដោយ​គ្មាន​គេ​ទេ៖ កុំ​ច្រឡំ​ឲ្យ​សោះ​ថា​ការ​​ធ្វើ​បែប​នេះ​គឺ​ជា​ការ​បារម្ភ​ ឬ​យក​ចិត្ត​ទុក​ដាក់​នោះ។ តាម​ពិត​​​​គឺ​គេ​មិន​ចង់​ឲ្យ​ជីវិត​យើង​រីកចម្រើន​លើស​គេ​នោះ​ទេ​ ហើយ​ត្រូវ​តែ​ស្ដាប់​តាម​គេ​ជានិច្ច។

៣. ប្រកែក​រឿង​ដែល​ខ្លួន​ធ្លាប់​​សន្យា​ពី​មុន៖ រឿង​ក្រឡាស់​សម្ដី​នេះ​គឺ​ជា​ជំនាញ​របស់​គេ​ហើយ។

៤. ធ្វើ​ខ្លួន​ដូច​ជា​ជន​រង​គ្រោះ៖ គេ​ហាក់​ដូច​ជា​មិន​ដែល​ទទួល​ខុស​ត្រូវ​លើ​ជីវិត​ផ្ទាល់​ខ្លួន​ទេ។ ពេល​មាន​បញ្ហា​ គេ​តែង​​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​អ្នក​ដទៃ​ដើម្បី​ឲ្យ​យើង​កាន់​ជើង​ និង​អាណិត​គេ។

៥. មិន​ចូលចិត្ត​ពេល​ឃើញ​យើង​រវល់៖ អ្នក​អាច​យល់​ថា​​វា​ជា​រឿង​ល្អ​ តែ​​មិន​មែន​នោះ​ទេ។ បុរស​ល្អ​គេ​គួរ​តែ​យល់​ពី​ភារកិច្ច​របស់​មនុស្ស​ដែល​គេ​ស្រឡាញ់​ មិន​មែន​ចេះ​តែ​ផ្ញើ​សារ​ ឬ​Call​ មក​រំខាន​សមាធិ​ធ្វើ​ការ​យើង​នោះ​ឡើយ៕

ចុច​អាន៖ អ្នក​អត់​គូ​កុំ​អស់​សង្ឃឹម និស្ស័យ​នឹង​មក​ដល់​​ពេល​អ្នក​មិន​រំពឹង​បំផុត

ចុច​អាន៖ ដឹង​ថា​មិន​អាច​ទៅ​រួច ហេតុ​អ្វី​​ព្យាយាម​រក្សា​មនោសញ្ចេតនា​មួយ​នេះ​ទៀត?

ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម