ពាក្យ​ពីរ​ម៉ាត់​ដែល​អាច​ឲ្យ​អ្នក​ទទួល​បាន​​ក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ពី​អ្នក​ជុំវិញ

  • 2017-08-04 07:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ចាំ​បាន​ទេ​ថា​តើ​ពេល​ណា​ដែល​អ្នក​និយាយ​ពាក្យ​ថា​ «អរគុណ​» ​ចុង​ក្រោយ​បំផុត? ប្រហែល​ជា​ពេល​ផ្ញើ​សារ​ Messager មែន​ទេ​?

បើ​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ South Wales (the University of South Wales ) បាន​ឲ្យ​ដឹង​ថា​ការ​និយាយ​ពាក្យ​ថា​ «អរគុណ» ឬ ការ​ផ្ញើ​ជា​កាត​អរគុណ​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​ទទួល​វាមាន​អារម្មណ៍​កក់ក្ដៅ​យ៉ាង​ខ្លាំង។ នេះ​មាន​ន័យ​ថា​យើង​នឹង​ទទួល​បាន​ការ​ស្រឡាញ់​ពី​អ្នក​ទាំង​នោះ​កាន់​តែ​ច្រើន​បើ​យើង​ឧស្សាហ៍​និយាយ​ពាក្យ​នេះ ឬ ឧស្សាហ៍​ផ្ញើ​កាត​ថ្លែង​អំណរគុណ​ជា​ដើម។

វា​គ្មាន​អ្វី​ត្រូវ​​ខាត​បង់​ទេ​គ្រាន់​តែ​និយាយ​ពាក្យ​ «អរគុណ»​ នោះ។ ផ្ទុយ​ទៅ​វិញ​ វា​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​សប្បាយ​ចិត្ត​។ ដូច្នេះ​ហើយ ​​អ្នក​គួរ​តែ​និយាយ​ពាក្យ​នេះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​ធ្វើ​បាន៕​

ចុច​អាន៖ មក​ដឹង​កន្លែង​បាញ់​ទឹក​អប់​ឲ្យត្រឹម​ត្រូវ​លើ​ដង​ខ្លួន​​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់

ចុច​អាន៖ ក្នុង​​ជីវិត​​ពេល​ខ្លះ​អ្នក​អាច​ដើរ​​​ទៅ​មុខ​យឺត ​តែ​មិន​ត្រូវ​ឈប់​ដាច់​ខាត

ប្រភព៖ elitedaily ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម