ឪពុកម្ដាយក្លាហានហ៊ានចាក់សាក់នូវអ្វីគ្រប់យ៉ាងដែលកូនគូរឲ្យ (វីដេអូ)
- 2017-08-03 02:32:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្ដាយក្លាហានហ៊ានចាក់សាក់នូវអ្វីគ្រប់យ៉ាងដែលកូនគូរឲ្យ (វីដេអូ)
ចាក់រូបសាក់គឺត្រូវជាប់ជារៀងរហូតប្រៀបដូចជាក្ដីស្រឡាញ់របស់ឪពុកម្ដាយចំពោះកូនៗដែរ។ នេះជាអត្ថន័យដែលឪពុកម្ដាយខាងក្រោមនេះសុខចិត្តចាក់សាក់ដែលកូនគូរឲ្យជាប់នឹងខ្លួនមិនថារូបនោះជារូបអ្វី ឬមិនស្អាតយ៉ាងណាក៏ដោយ។
វាប្រៀបដូចជារឿងគួរឲ្យអស់សំណើចមួយប៉ុន្តែអ្វីៗទាំងអស់នេះគឺសុទ្ធតែចេញពីក្ដីស្រឡាញ់។ ដំបូងគឺពួកគេឲ្យកូនៗគូរនូវអ្វីដែលគេចូលចិត្តលើក្រដាសដោយមានដូចជា Hotdog រូបព្រះនាង Disney ឬ រូបសត្វនាគជាដើម។ បន្ទាប់ពីគូររួចហើយ ពួកគេក៏នាំគ្នាទៅកន្លែងចាក់សាក់តែម្ដង។ ពិតណាស់ថារូបទាំងនោះមើលទៅមិនស្អាតទេ ប៉ុន្តែឪពុកម្ដាយនៅតែយល់ព្រមសាក់វា។
ក្នុងវីដេអូខាងក្រោមនេះគឺជាអ្វីដែលពួកគេបានសន្យាគ្នាអំពីរឿងចាក់សាក់នេះដែលមើលទៅពិតជាគួរឲ្យកោតសរសើរមែនទែន។ ទស្សនាទាំងអស់គ្នា៖
ចុចអាន៖ អ្នកជាកូនទីប៉ុន្មាន? មកមើលនិស្ស័យមនុស្សតាមលំដាប់នៃកូនក្នុងគ្រួសារ
ចុចអាន៖ បើម្ដាយតែងនិយាយ ៥ ឃ្លានេះ ជាសារព្រមាន ធ្វើឲ្យកូនស្រីបាក់ទឹកចិត្ត