កុំភ្លេចទឹកសណ្តែកឲ្យសោះ បើចង់ស្គមលឿនដូចចិត្តនោះ!
- 2017-07-20 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្លេចទឹកសណ្តែកឲ្យសោះ បើចង់ស្គមលឿនដូចចិត្តនោះ!
គុណប្រយោជន៍ដែលបានមកពីវីតាមីននៅក្នុងទឹកសណ្តែកមានដូចជា កាល់ស្យូម វីតាមីនដេ ជាតិដែក មិនត្រឹមតែធ្វើឱ្យយើងមានសុខភាពល្អប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យយើងសម្រកទម្ងន់បានទៀតផង។
ការញ៉ាំទឹកសណ្តែកធ្វើឱ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរ និងមិនងាយឃ្លាន ដែលនេះហើយជាអំណោយផលដល់ការសម្រកទម្ងន់។ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភថា ក្នុងរយៈពេលនៃការសម្រកទម្ងន់អាចធ្វើឱ្យបាត់បង់ជីវជាតិចិញ្ចឹមនៅក្នុងរាងកាយនោះទេ ហើយអ្នកក៏មិនបាច់បារម្ភដែរថាវាអាចប៉ះពាល់សុខភាពឬធ្វើឱ្យអ្នកបាក់កម្លាំងជាដើម។ ដើម្បីសម្រកទម្ងន់បានឆាប់រហ័ស អ្នកគួរញ៉ាំទឹកសណ្តែកឱ្យបានពីរកែវក្នុងមួយថ្ងៃ រីឯរបបអាហារវិញក៏មិនមែនចេះតែញ៉ាំតាមចិត្តដែរ ពោលគឺត្រូវមានបរិមាណបរិភោគត្រឹមត្រូវ៕
ចុចអាន៖អាហារ ៥ ប្រភេទ ស្រីៗអាចញ៉ាំបានតាមចិត្ត គ្រប់ពេលវលា គ្រប់ទីកន្លែង