បើ​ម្ដាយ​តែង​និយាយ ៥ ឃ្លា​នេះ ជា​សារ​ព្រមាន ​ធ្វើឲ្យ​កូន​ស្រី​បាក់​ទឹកចិត្ត

  • 2017-07-28 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្ដី​ដែល​ម្ដាយ​គ្រប់​រូប​បាន​និយាយ​ទៅ​កាន់​កូន​ស្រី ពួកគេ​ចង់ចាំ​ជាប់​ជានិច្ច តែឃ្លា​ខ្លះ​បែរ​ក្លាយជា​ការព្រមាន​ដល់​ពួកគេ​ទៅវិញ​ ហើយ​ពាក្យ​ទាំង​នោះ​អាច​ធ្វើឲ្យ​កូន​ស្រី​ៗ​បាក់​ទឹក​ចិត្ត​ខ្លាំង​ទៀត​ផង។ ម្ដាយ​តែង​និយាយ ៥ ឃ្លា​នេះ ជា​សារ​ព្រមាន ដែល​ធ្វើឲ្យ​កូន​ស្រី​បាក់​ទឹកចិត្ត៖

១.ប្រសិនបើ​កូន​មិន​ធ្វើ​បែប​នេះ ម៉ាក់​នឹង៖ នេះ​ជា​ឃ្លា​សន្ទនា​​ដែល​ម្ដាយ​គ្រប់​រូប​អាច​ធ្វើ​ឲ្យ​កូន​ស្រី​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដក់​ជាប់​ជានិច្ច។

២.កុំឲ្យ​ម៉ាក់​និយាយ​ម្ដង​ទៀត​ណា៖ កូន​ៗ​​មាន​កំហុស​ឆ្គង​រឿង​ដដែល​ៗ​ម្ដង ពីរ​ដងជា​ធម្មតា​ទេ ព្រោះជា​សារជាតិ​ក្មេងៗ។ តែ​បើ​ម្ដាយ​ឃើញ​កូន​ខុសហើយ​ស្ដី​បន្ទោស​ដោយ​ពាក្យ​នេះ ប្រៀប​ដូចជា​ការ​គំរាមគំហែងពួកគេ។

រូបតំណាង

**៣.គ្មាន​បាន​ការ​អី​សោះ**៖ ជា​ឃ្លា​ប្រហារ និង​បំបាក់​ទឹក​ចិត្ត​កូន​ស្រី​ៗ ហើយ​បន្ទាប់​មក​ពួកគេ​ធ្វើ​ការ​អ្វី​ដោយ​អារម្មណ៍​ខ្លាចរអា និង​ធ្វើ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច។

៤.មិន​ស្អាត​ដូច​កូន​គេ​សោះ៖ ការ​ប្រៀបធៀប​រូប​សម្រស់​កូនស្រី​ខ្លួន​ឯង និង​កូន​អ្នក​ដទៃ អាច​ធ្វើឲ្យ​ពួកគេ​អស់​សង្ឃឹម​បាន ព្រោះ​បញ្ហា​សម្រស់​នេះ​ជា​រឿង​សំខាន់​សម្រាប់​ស្រី​ៗ​តាំងពី​នៅ​វ័យ​កុមារ​ម្ល៉េះ។

៥.ត្រូវ​តែ​ធ្វើ​រឿងនោះ​ឲ្យ​បាន៖ សម្ដី​ដាក់​កំហិត​បែប​នេះ ធ្វើឲ្យ​កូន​ស្រី​ខ្លាច និង​ព្យាយាម​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ឲ្យ​បាន​ពូកែ ដើម្បី​ឲ្យ​ម្ដាយ​សរសើរ។ តែ​ពួកគេ​ទទួល​រង​ការ​គាបសង្កត់​ផ្លូវ​ចិត្ត និង​មិនមែន​ជា​ក្មេង​ស្រស់​ស្រាយ​ដូច​កូន​អ្នក​ដទៃ៕

ចុចអាន៖ឥរិយាបថ​អាក្រក់​ៗ​របស់​ម្ដាយ ៦ យ៉ាង​នេះ កូន​ៗ​នឹង​កាត់​តាម

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម
អត្ថបទថ្មី