៦ វិធី​អាច​កែប្រែ​​​ខ្លួនមនុស្ស​ស្រី​ពូកែ​អៀន ទៅជា​មនុស្ស​ស្រី​ដ៏​រឹងមាំ​ម្នាក់​

  • 2017-07-29 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ដែល​មាន​ការ​អៀនខ្មាស​ច្រើន​ មិន​សូវ​​បញ្ចេញ​កាយវិការ ឬ​ពាក្យ​សម្ដី​ខ្លាំង​ៗ​របៀប​ជឿជាក់​លើ​ខ្លួនឯង​ទេ។ ដូចនេះ​ហើយ​ដើម្បី​កែប្រែ​ខ្លួន​ឲ្យ​មាន​រឹងមាំ កញ្ញា សូម​ណែនាំ​មិត្ត​ៗ​នារី​ឲ្យ​ធ្វើ​តាម​វិធី​ទាំង ៦ ដូច​ខាងក្រោម​នេះ៖

១.ផ្លាស់ប្ដូរ​ខ្លួន​ឯង​ជា​មុន៖ សូម​ព្យាយាម​ផ្លាស់ប្ដូរ​រូបរាង​របស់​អ្នក​ដោយ​ទៅ​ហាង​កែសម្ផស្ស​ដើម្បី​ប្ដូរ​ពី​ម៉ូដ ឬ​ពណ៌​សក់​ថ្មី ពិសេស​ស្ទីល​ស្លៀកពាក់​តែម្ដង។ ប្រសិនបើ​ពីមុនជា​មនុស្ស​មិន​ចេះ​តុបតែង​ខ្លួន គួរ​ចាប់ផ្ដើម​ជាមួយ​ការ​តុប​ផាត់​មុខ​ស្រាល​ៗ​បែប​ធម្មជាតិ​សិន។

រូបតំណាង

**២.នៅ​ពី​មុខ​កាមេរ៉ា**៖ មនុស្ស​ស្រី​ពូកែ​អៀន​មិន​សូវ​ថត​រូប​ឡើយ ដូចនេះ​គួរ ព្យាយាម​ថត​រូប​ selfie ឬ​ឲ្យ​មិត្តភ័ក្ដិ​ជួយ​ថត​ក៏​បាន។ បើ​មិន​ទាន់​ហ៊ាន​គួរតែ​នៅ​ជិត​ៗ​ពួកគេ ពេល​ឃើញ​គេ​ទាញ​ទូរស័ព្ទ​មក​ថត។ បែប​នេះ​យូរ​ៗ​ទៅ​នឹង​ក្លាហាន​ថត​រូប​ខ្លួន​ឯង​គ្រប់​ស្ទីល​បង្ហោះ​អួត​គេ។

៣.សាក​ចេញ​ទៅ​ដើរ​លេង​យប់៖ មិន​មែន​មនុស្ស​ស្រី​លេង​យប់​អាក្រក់​នោះ​ទេ តែ​ពួកគេ​គ្រាន់តែ​ចង់​ស្វែង​យល់ និង​រៀន​ពី​អ្វី​ដែល​ថ្មី​ប៉ុណ្ណោះ។ ដូចនេះ​ទៅ​ញ៉ាំ​អី​ជាមួយ​មិត្តភ័ក្ដិ​ពេល​យប់​ព្រលប់​ខ្លះ ដើម្បី​ឲ្យ​ខ្លួន​ឯង​ស្គាល់ និង​ដឹង​នូវ​រឿងរ៉ាវ​ដែល​កើត​ឡើង​នា​ពេល​យប់​ខ្លះ។

៤.កុំ​ព្យាយាម​គេច​ចេញ​ពី​ខ្សែភ្នែក​មនុស្ស​ប្រុស៖ សម្រាប់​មនុស្ស​ប្រុស​បើ​យើង​កាន់តែ​អៀន គេ​កាន់តែ​ហ៊ាន​លែបខាយ និង​បៀតបៀន។ ដូចនេះ​បើ​ដើរ​កាត់​ហ្វូង​បុរស​កុំ​ធ្វើ​ខ្លួន​រញីរញ័រ​អី តែ​ត្រូវ​ដើរ​ពើង​ទ្រូង ភ្នែក​សម្លឹង​ទៅ​ឲ្យ​ត្រង់ ទើប​ពួកគេ​ញញើត​វិញ។

៥.និយាយ​ដោយ​ទំនុក​ចិត្ត៖ មនុស្ស​ស្រី​អៀន​ពេល​និយាយ​មិន​ហ៊ាន​មើល​មុខ​គេ​ឡើយ។ ដូចនេះ​អ្នក​ត្រូវ​ហាត់​និយាយ​នៅ​ចំពោះ​មុខ​កញ្ចក់ ហើយ​ពេល​ជួប​សន្ទនា​ជាមួយ​អ្នក​ដទៃ​គួរ​មើល​ឲ្យ​ចំ​កែវ​ភ្នែក​គេ​វិញ។

៦.គ្រប់គ្រង​អារម្មណ៍​អៀនខ្មាស​ខ្លួន​ឯង៖ ទោះ​ជា​ជួប​រឿង​គួរឲ្យ​អាម៉ាស់​ខ្លាំង​ក៏​ដោយ ត្រូវ​គ្រប់គ្រង​អារម្មណ៍​កុំឲ្យ​ច្របូកច្របល់។ បន្ទាប់​មក​សម្រួល​ធ្វើ​ទឹក​មុខ​ធម្មតា កុំឲ្យ​គេ​មើល​ដឹង​ថា​យើង​កំពុង​ខ្វាយខ្វល់៕

រូបតំណាង

ចុចអាន៖៧ វិធីសាស្ត្រ​ពង្រឹង​ចិត្ត​ខ្លួន​ឯង​កុំ​ឲ្យ​ងាយ​ចុះចាញ់​ ពេល​ជួប​ស្ថានភាពលំបាក​ខ្លាំង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម