ល្បិចកែច្នៃដ៏ឆ្លាតវៃក្នុងការធ្វើឲ្យបន្ទប់តូចមើលទៅធំ
- 2017-08-01 10:34:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចកែច្នៃដ៏ឆ្លាតវៃក្នុងការធ្វើឲ្យបន្ទប់តូចមើលទៅធំ
ទំហំផ្ទះ ឬ បន្ទប់តូចនឹងមិនមែនជាឧបសគ្គនោះទេបើយើងចេះកែច្នៃវាឲ្យត្រឹមត្រូវប្រកបដោយភាពឆ្លាតវៃ។ ខាងក្រោមនេះគឺជាគំនិតដ៏ឆ្លាតវៃទាំង ៥ ដែលអាចជួយឲ្យបន្ទប់ដ៏តូចរបស់អ្នកមើលទៅធំ មានរបៀប និងស្រស់ស្អាតបាន៖
១. ពន្លឺធម្មជាតិ៖ គួរតែអនុញ្ញាតឲ្យពន្លឺធម្មជាតិចូលឲ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីឲ្យមើលទៅស្រឡះ។ ម្យ៉ាងទៀត ការជ្រើសរើសពណ៌គ្រឿងសង្ហារិមឲ្យរាងភ្លឺបន្តិចក៏ជារឿងសំខាន់ដែរ។
២. ជៀសវាងការព្យួររបស់រណែងរណោង៖ តែគួរទុកផ្ទៃជញ្ជាំងឲ្យនៅស្រឡះទើបល្អ។ បើយើងមានរបស់ច្រើន គួររៀបវាទុកក្នុងទូ ឬក្នុងហិបវិញ។
៣. ជៀសវាងប្រើគ្រឿងសង្ហារិមធំៗ៖ អ្នកគួរប្រើតុតូចៗ ឬគ្រែដែលមានថតច្រើនទើបជាការប្រសើរ។ វាងាយស្រួលក្នុងការទុករបស់។
៤. ប្រើកញ្ចក់ឲ្យច្រើន៖ ដូចជានៅលើគ្រឿងសង្ហាររិមជាដើម។ វាអាចជួយឲ្យបន្ទប់មើលទៅធំឡើងទ្វេដងឯណោះ។
៥. ផ្ទៃចំហបន្តិចបន្តួចក៏ត្រូវតែគិតដែរ៖ មិនថាចន្លោះនៅតាមបង្អួច ឬនៅជញ្ជាំង យើងគួរច្នៃដាក់របស់ប្រើប្រាស់ឲ្យអស់លទ្ធភាព៕
ចុចអាន៖ សញ្ញាទាំង ៦ បញ្ជាក់ថាអ្នកគួរតែឈប់ពីការងារបច្ចុប្បន្ននេះហើយ
ចុចអាន៖ ចង់ដឹងអត់ កាបូបនារីរយៈពេល ១០០ ឆ្នាំមកនេះវិវត្តយ៉ាងណាខ្លះ? (វីដេអូ)