ឈប់គិតច្រើនពីរឿងអនាគតអ្នកទៀតទៅ គួរតែងាកមកធ្វើរឿងទាំងនេះវិញទើបជាការប្រសើរ
- 2017-03-13 08:38:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់គិតច្រើនពីរឿងអនាគតអ្នកទៀតទៅ គួរតែងាកមកធ្វើរឿងទាំងនេះវិញទើបជាការប្រសើរ
មនុស្សគ្រប់គ្នាតែងមានការស្រមៃចង់បាននេះ ចង់បាននោះរៀងៗខ្លួន ពេលខ្លះពួកគេបានគិតស្រមើស្រមៃជ្រុលរហូតដល់គេងព្រួយ គេងភ័យខ្លាចមិនបានដល់គោលដៅ។ ទាំងនេះជារឿងដែលអ្នកគួរតែធ្វើជំនួសឲ្យការបារម្ភពីអនាគតអ្នក៖
1. ផ្ដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន ៖ អ្នកមិនមានអំណាចក្នុងការទាយឬគ្រប់គ្រងពេលអនាគត ដូច្នេះហេតុអ្វីបានជាអ្នកត្រូវខ្ជះខ្ជាយពេលវេលារបស់អ្នកព្រួយបារម្ភអំពីអ្វីដែល មិនទាន់កើតឡើង។ អ្នកត្រូវគ្រប់គ្រងអ្វីដែលអ្នកមាន ហើយអាចធ្វើបាន ទើបជាការប្រសើរ។
2. រៀនស្វែងរកអ្វីដែលអ្នកមិនទាន់មាន ៖ បើអ្នកដឹងថាអ្នកខ្វះខាតអ្វីហើយ អ្នកត្រូវតែស្វែងរកវា មិនមែនចេះតែអង្គុយចាំវារត់មករកអ្នកនោះទេ។ខ្វះអ្វី រកហ្នឹង មិនទាន់ចេះអី ត្រូវរៀនហ្នឹង នោះទើបអ្នកជោគជ័យបាន។
3. កាត់បន្ថយការគិតច្រើនដែលគ្មានបានការ ៖ ស្រមៃកាន់តែច្រើនកាន់តែឈឺក្បាល ដូច្នេះអ្នកគួរតែយកពេលនោះគិតពីអ្វីដែលមានប្រយោជន៍សម្រាប់អ្នក ហើយធ្វើឲ្យអ្នករីកចម្រើនវិញ ទើបល្អសម្រាប់អ្នក។
**4. ថែរក្សាសុខភាពរបស់អ្នក ៖** ខ្វាយខ្វល់ច្រើនពេកធ្វើឲ្យអ្នកកាន់តែស្មុគស្មាញ ហើយផ្លូវចិត្តអ្នកក៏កាន់តែមិនល្អ ពេលនោះសុខភាពអ្នកក៏កាន់តែយ៉ាប់យ៉ឺនទៅតាមនោះដែរ។ ដូច្នេះអ្នកគួរតែថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អ មុននឹងចង់បានអ្វីមួយ។
5. តស៊ូដើម្បីអ្វីដែលអ្នកចង់បាន ៖ មិនមែនឲ្យតែអ្នកស្រមៃ គឺបាននោះទេ បើអ្នកមិនប្រឹងប្រែងនោះ អ្នកគួរតែបញ្ឈប់ការបានត្រឹមតែគិតរបស់អ្នក ហើយព្យាយាមជាមួយអ្វីដែលអ្នកមាន ព្រោះវាជាជណ្ដើរនាំអ្នកទៅកាន់អ្វីដែលអ្នកចង់បាន។
អ្នកត្រូវដឹងថាបើអ្នកដេកតែគិតហើយមិនធ្វើនោះ វាក៏គ្មានបានលទ្ធផលអីដែរ ដូច្នេះត្រូវតែធ្វើសកម្មភាពទើបអាចសម្រេចអ្វីដែលអ្នកចង់បាន។
ប្រភព ៖ Careergirldaily