រឿងជាច្រើនដែលយើងគួរដឹងនៅពេលឈានជើងចូលភាពយុវវ័យ
- 2017-07-30 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងជាច្រើនដែលយើងគួរដឹងនៅពេលឈានជើងចូលភាពយុវវ័យ
ភាពយុវវ័យគឺជាវ័យមួយដែលមនុស្សយើងមិនអាចគេចរួច ទោះចង់ឬមិនចង់ក៏យើងត្រូវតែបោះជំហានចូលដែរ តែអ្វីដែលយើងគួរតែដឹងគឺមានច្រើនណាស់ ដូច្នេះយើងគួរតែទទួល និងរៀនពីវា ៖
១. មិត្តភ័ក្ដិច្រើនមិនប្រាកដថាល្អ៖ មានមិត្តច្រើនតើវាយ៉ាង តើពួកគេប៉ុន្មាននាក់ដែលចាត់ទុកយើងជាគ្រួសារតែមួយ មិនទុកអ្នកចោលពេកដែលយើងជួបបញ្ហា? ដូច្នេះអ្នកត្រូវស្វែងរកមិត្តភាពដែលល្អមួយជាជាងរាប់អានមិត្តច្រើនតែមិនបានការនោះ។
**២. ស្នេហាមិនមែនជារឿងដែលយើងត្រូវងប់ងុលខ្លាំងនោះទេ៖** ពេលដែលយើងមានស្នេហាគឺត្រូវដឹងថាវាអាចនឹងបន្ត ឬក៏ បញ្ចប់ ដូច្នេះយើងត្រូវចេះទទួលយកវា ហើយគិតពីខ្លួនឯងវិញ ថាយើងមានរឿងជាច្រើនទៀតដែលត្រូវធ្វើ មិនមែនអ្វីៗត្រូវបញ្ចប់ទៅតាមស្នេហាឡើយ។
៣. អាយុកាន់តែច្រើន ទំនុកចិត្តចិត្តកាន់តែមាន៖ នៅពេលដែលយើងកាន់តែធំយើងកាន់តែមានទំនុកចិត្តលើខ្លួនឯង យើងកាន់តែស្គាល់ពីសង្គមបានច្រើន កាន់តែស្គាល់ពីមនុស្ស ហើយយល់ពីជីវិតកាន់តែច្បាស់ មិនមែននៅរុញរាដូចពេលដែលយើងនៅក្មេងនោះទេ។
៤. ជីវិតនៅខាងក្រៅគឺល្អជាងជីវិតនៅក្នុងបណ្ដាញសង្គម ៖ ពីមុនប្រហែលជាយើងអាចវក់នឹងការលេងបណ្ដាញសង្គមដូចជា Facebook រហូតដល់អ្នកភ្លេចពីជីវិតពិត ប៉ុន្តែនៅពេលដែលយើងកាន់តែធំ អ្នកនឹងយល់ថាជីវិតខាងក្រៅគឺរីករាយជាងអ្វីដែលយើងលេងក្នុង Facebook ។
៥. ធ្វើការបណ្ដើររៀនបណ្ដើរមិនមែនសុទ្ធតែអន់ជាងអ្នកដែលរៀនតែមួយមុខនោះទេ ៖ ពេលដែលវ័យរបស់យើងកាន់តែវិវត្ត យើងនឹងកាន់តែយល់ពីតម្លៃដែលយើងអាចរៀនផង និង ធ្វើការផង ព្រោះវាបានផ្ដល់បទពិសោធន៍ និង ការតស៊ូច្រើនដល់យើង។ម្យ៉ាងទៀតអ្នកត្រូវដឹងថា មនុស្សដែលរៀនចប់បានធ្វើការមិនមែនសុទ្ធតែខ្លាំងជាងយើងនោះទេ ព្រោះគេមិនទាន់ដើរលើវិស័យការងារដូចយើងឡើយ។
៦. ធ្វើអ្វីដែលយើងចង់ធ្វើ ឲ្យតែយើងគិតថាល្អ ៖ រឿងខ្លះយើងចង់ធ្វើ តែខ្លាចអ្នកផ្សេងគិតមិនដូចយើង រួចយើងក៏បញ្ឈប់វិញ បើបែបនេះនោះយើងខុសហើយ យើងគួរតែធ្វើអ្វីដែលខ្លួនសប្បាយចិត្តព្រោះជីវិតយើង គឺយើងជាអ្នកសម្រេចមិនមែនចេះតែធ្វើតាមអារម្មណ៍គេនោះទេ។
ពេលដែលអ្នកកាន់តែធំ គំនិតអ្នកក៏ប្រែប្រួលទៅតាមហ្នឹងដែរ។
ចុចអាន៖៧ វិធីសាស្ត្រពង្រឹងចិត្តខ្លួនឯងកុំឲ្យងាយចុះចាញ់ ពេលជួបស្ថានភាពលំបាកខ្លាំង