៧ វិធីសាស្ត្រពង្រឹងចិត្តខ្លួនឯងកុំឲ្យងាយចុះចាញ់ ពេលជួបស្ថានភាពលំបាកខ្លាំង
- 2017-07-27 02:31:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ វិធីសាស្ត្រពង្រឹងចិត្តខ្លួនឯងកុំឲ្យងាយចុះចាញ់ ពេលជួបស្ថានភាពលំបាកខ្លាំង
គ្មានអ្នកណាម្នាក់ចង់បរាជ័យលើការងារអ្វីដែលខ្លួនធ្វើនោះទេ ប៉ុន្តែយើងត្រូវដឹងថាទម្រាំដើរដល់កន្លែងដែលយើងចង់បាន យើងត្រូវឆ្លងកាត់បញ្ហា និង រឿងរ៉ាវជាច្រើន ដូច្នេះយើងត្រូវចេះជួយខ្លួនឯង កុំឲ្យចុះចាញ់ ពេលដែលរឿងមិនល្អចូលមក ៖
១. ប្រាប់ខ្លួនឯងថាវាគ្រាន់តែជាការខកចិត្តម្ដងប៉ុណ្ណោះ ៖ ក្នុងជីវិតយើងមិនអាចជួបតែរឿងល្អទាំងអស់នោះទេ តែងជួបរឿងដែលធ្វើឲ្យយើងខកចិត្ត ដូច្នេះត្រូវប្រាប់ខ្លួនឯងវាគ្រាន់តែជារឿងដែលយើងមិនចង់ជួបប៉ុណ្ណោះ មិនមែនជាហេតុផលដែលយើងត្រូវបោះបង់នោះទេ។
**២. បើយើងបោះបង់ចោល បញ្ហានេះនៅតែរត់មករកយើង ៖** យើងមិនអាចចេះតែរត់គេចពីបញ្ហានោះទេ យើងត្រូវតែប្រឈមមុខជាមួយវា បើមិនដូច្នេះទេ វានៅតែបង្ហាញខ្លួនឲ្យយើងឃើញម្ដងហើយម្ដងទៀត។
៣. ត្រូវចាំថារឿងអ្វីក៏មានដំណោះស្រាយដែរ ៖ ទោះអ្នកជួបឧបសគ្គអ្វីក៏ដោយ ត្រូវគិតថាមិនអស់ផ្លូវដើរនោះទេ ឲ្យតែយើងមិនចុះចាញ់ ហើយព្យាយាមជម្នះវា។
៤. ពង្រឹងអ្វីដែលយើងនៅខ្វះខាត ៖ បើការងារនោះមិនទាន់ជោគជ័យ ត្រូវយកវាមកគិតឡើងវិញថាហេតុអីយើងមិនជោគជ័យ? ត្រូវរកចំណុចដែលអ្នកនៅខ្វះខាតឲ្យឃើញ រួចចាប់ផ្ដើមពង្រឹងចំណុចនោះឲ្យបានសិន ។
៥. ត្រូវមានការអត់ធ្មត់ចំពោះខ្លួនឯង ៖ ការអត់ធ្មត់គឺជាគន្លឹះដែលនាំយើងទៅកាន់ភាពជោគជ័យ ហើយការអត់ធ្មត់ចំពោះខ្លួនឯងគឺសំខាន់ណាស់ បើអ្នកមិនអាចមានចំពោះខ្លួនឯងផង តើអាចមានចំពោះអ្នកដទៃ ឬ ការងារដែលយើងធ្វើម៉េចនឹងកើត។
៦. ត្រូវមានមោទនភាពចំពោះរឿងតូចៗដែលយើងសម្រេចបាន ៖ មិនចាំបាច់ទាល់តែការងារធំ ឬ អស្ចារ្យប៉ុណ្ណាទេ ទោះការងារតូចៗក៏អ្នកត្រូវមានមោទនភាពលើខ្លួនឯងដែរ ព្រោះនេះជាអ្វីដែលយើងធ្វើដោយកម្លាំងញើសឈាមរបស់យើង។
៧. ត្រូវចាំថាមិនមែនមានតែយើងនោះទេដែលឈឺចាប់ ៖ គ្មានបុគ្គលជោគជ័យណា មិនធ្លាប់ជួបរឿងឈឺចាប់ មិនសប្បាយចិត្ត និង បរាជ័យនោះទេ តែអ្វីដែលសំខាន់គឺការក្រោកឈរបន្តក្ដីសុបិនទៅមុខទៀត បើយើងដួលហើយមិនងើបនោះយើងនឹងគ្មានថ្ងៃទទួលបានអ្វីដែលយើងចង់បាននោះទេ។
ត្រូវចាំថារឿងរ៉ាវដែលកើតឡើង គឺសុទ្ធតែបានបង្រៀនយើងឲ្យកាន់តែរឹងមាំ៕
ចុចអាន៖៥ វិធីជួយខ្លួនឯងបានសម្រាក ពីភាពហត់នឿយទាំងឡាយដែលចូលមកក្នុងជីវិត