ស្រីៗបើមិនអាចឈប់ធ្វើរឿងទាំង ៤ យ៉ាងនេះទេ មុខមិនអស់មុនជាដាច់ខាត
- 2017-06-30 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗបើមិនអាចឈប់ធ្វើរឿងទាំង ៤ យ៉ាងនេះទេ មុខមិនអស់មុនជាដាច់ខាត
សម្រាប់អ្នកដែលធុញថប់ និងស្អប់ខ្ពើមមុខខ្លួនឯងដែលកើតមុន មកពីខ្លួនឯងកំពុងតែញ៉ាំអាហារ និងសកម្មភាពខុសរាល់ថ្ងៃ។ បើមិនឈប់ទទួលទានអាហារ ៤ មុខនេះទេ កុំសង្ឃឹមថាមុខអស់មុនឲ្យសោះ៖
១.អាហារដែលមានជាតិស្ករច្រើនពេក
អ្នកដែលចូលចិត្តញ៉ាំចំណីអាហារ ឬភេសជ្ជៈសម្បូរជាតិស្ករច្រើននឹងបណ្ដាលឲ្យមានស្នាមជ្រួញ, មុន និងធ្វើឲ្យចាស់ជាងវ័យ។ ដូច្នេះប្រសិនបើមិនបន្ថយមកចំនួនតិចបំផុតនោះទេ មុននៅលើមុខក៏មិនអស់ដែរ។
**២.កង្វះវីតាមីន D**
ប្រសិនបើរាងកាយកង្វះវីតាមីន D ងាយមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះប្រព័ន្ធភាពស៊ាំចុះខ្សោយ, មុននៅលើមុខ និងរាងកាយនឹងកើនឡើងភ្លាម។ ដំណោះស្រាយគួរតែអាំងថ្ងៃនៅមុនម៉ោង ៧ ព្រឹក និងទទួលទានផ្លែឈើក្រៀម, អាល់ម៉ុង walnuts, ត្រី, ការ៉ុត, ដំឡូងជាដើម ទើបល្អសម្រាប់ស្បែកមុខ។
៣.គេងមិនបាន
ការគេងបានគ្រប់គ្រាន់ក៏អាចជួយឲ្យមុខបាត់មុនដែរ។ អាការៈអ្នកគេងមិនបានគ្រប់គ្រាន់ គឺមុនតែងចេញលើថ្ងាស។ បើយើងអត់ងងុយគេងនៅពេលយប់ក្រពេញញើសនឹងពិបាក, បញ្ចេញទឹករំអិលនៅលើស្បែក បណ្ដាលឲ្យស្បែកគ្មានខ្យល់ចេញចូល។
៤.ប្រើផលិតផលខុសពីស្បែក
អ្នកខ្លះព្រោះតែទិញមកខក ហើយចេះតែស្ដាយទើបទ្រាំប្រើផលិតផលខុសនោះឲ្យអស់ នោះទើបជាមូលហេតុបណ្ដាលឲ្យមុខកើតមុនមិនឈប់ឈរ។ ដូចនេះមុនពេលប្រើផលិតផលថែរក្សាសម្រស់ណាមួយ គួរតែទៅជួបអ្នកជំនាញផ្នែកស្បែកឲ្យបានត្រឹមត្រូវ៕
ចុចអាន៖របៀបរបបញ៉ាំអាហារដែលមិនបណ្ដាលឲ្យអ្នកធាត់ទោះបីជាចង់ញ៉ាំអីក៏ដោយ