បើអ្នក​កំពុង​​ស្ថិត​ក្នុង​ទំនាក់ទំនង​ដ៏​សោះ​កក្រោះ​ តើគួរ​ធ្វើ​បែបណា​ទើប​អាច​ស្ដារ​ឡើងវិញ​បាន?

  • 2017-07-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ស្រី​ណា​ដែល​ចង់​ឲ្យ​ខ្លួន​ឯង​ស្ថិត​ក្នុង​ទំនាក់ទំនង​ដ៏​សោះកក្រោះ​នោះទេ ប៉ុន្តែ​ពេល​ខ្លះ​វា​ចៀស​មិន​រួច ដូច្នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​រក​ដំណោះ​ស្រាយ តាម​វិធី​ខាង​ក្រោម ៖

១. និយាយ​ជាមួយ​គាត់​ដោយ​ត្រង់​ៗ ៖​ អ្នក​គួរ​តែ​ប្រាប់​គាត់​នូវ​អារម្មណ៍​ដែល​អ្នក​ទទួល​បាន​ពី​គាត់​ ព្រោះ​ពេល​ខ្លះ​បើ​អ្នក​មិន​ប្រាប់​គាត់​ប្រហែល​គ្មាន​ថ្ងៃ​យល់​នោះ​ទេ ដូច្នេះ​គួរ​តែ​រក​ពេល​ណា​ល្អ​និយាយ​ជាមួយ​គាត់។

រូបតំំណាង

**២. ស្វែង​យល​ពី​ខ្លួន​ឯង ៖​** អ្នក​គួរ​តែ​ក្រឡេក​មើល​ខ្លួន​ឯង​សិន​ថា​ តើអ្នក​​មាន​ធ្វើ​អ្វី​ខុស​ ធ្វើ​អ្វី​ដែល​គាត់​មិន​ចូលចិត្ត​ ឬក៏​​មិន​សមរម្យ​ត្រង់​ណា បាន​គាត់​មិន​សូវ​ចាប់​អារម្មណ៍​លើ​អ្នក។

៣. កុំ​បន្ត​ស្ងាត់​ស្ងៀម​ទៀត ៖​ កុំ​ចាំ​ដល់​តែ​​អ្នកនិង​គាត់​ស្រោច​ស្រង់​លែង​បាន​ហើយ​ទើប​ដោះ​ស្រាយ​វា​ អ្នក​គួរ​តែ​និយាយ​គ្នា​ហើយ​​ចាំ​មើល​ថា​គាត់​​គិត​យ៉ាង​ម៉េច គាត់​បន្ត​ ឬក៏​កែប្រែ​ដើម្បី​អ្នក​ បើ​សិន​ជា​អ្នក​នៅ​តែ​បន្ត​បែប​នេះ នោះ​ស្នេហា​អ្នក​នឹង​ដល់​ផ្លូវ​បំបែក​មែន​ទែន​ហើយ។​

រូបតំំណាង

៤. ព្យាយាម​ស្ដារ​ទំនាក់ទំនង​អ្នក​ជាមួយ​គាត់​ ៖​ បើ​អាច​ព្យាយាម​នៅ​ក្បែរ​គាត់ លេង​សើច​ ជាមួយ​គាត់​ឲ្យ​បាន​ច្រើន​ ព្រោះ​ពេល​ខ្លះ​បើ​គាត់​មិន​សូវ​មាត់​ហើយ​ អ្នក​ស្ងាត់​ទៀត​នោះ​រឹត​តែ​យ៉ាប់​ហើយ។ អ្នក​អាច​ធ្វើ​ម្ហូប​ដែល​គាត់​ចូល​ចិត្ត ឬ ក៏​ទៅ​ញ៉ាំ​អី​ខាង​ក្រៅ​បែប​រ៉ូមែនទិច ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ផ្អែមល្ហែម​ឡើង​វិញ។

៥. ធ្វើ​ជា​មនុស្ស​ស្រី​ដែល​ឯករាជ្យ​ ៖​ អ្នក​អាច​ព្យាយាម​ផ្សះផ្សា​ជាមួយ​គាត់​បាន​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ធ្វើ​អ្វី​តាម​គាត់​នោះ​ទេ​ អ្នក​ត្រូវ​ប្រកាន់​ជំហរ​មួយ​ខ្លួន​ឯង​ដែល​​មិន​ពឹង​ផ្អែក​លើ​គាត់។

៦.តាំង​ចិត្ត​ឲ្យរឹង​មាំ​ ៖​ អ្នក​មិន​ត្រូវ​ឃុំ​ខ្លួន​ឯង​ក្នុង​ភាព​ឈឺចាប់​នោះ​ទេ​ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ ស្រស់​ស្រាយ បើ​អ្នក​មិន​អាច​ដោះ​ស្រាយ​ជាមួយ​គាត់​អ្នក​គួរ​តែ​ចាកចេញ​ទៅ​រក​ជីវិត​មួយ​ដែល​ល្អ​ជាង​នេះ មិន​មែន​សម្ងំ​នៅ​ឲ្យ​គាត់​ធ្វើ​បាប​ចិត្ត​នោះ​ទេ។

រូបតំំណាង

៧. កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​៖​ បើ​គាត់​​ផ្ដល់​អារម្មណ៍​នេះ​ឲ្យ​អ្នក​ហើយ​ អ្នក​មិន​ត្រូវ​ផ្ដល់​វា​ដល់​ខ្លួន​ឯង​ទៀត​ទេ​ ព្យាយាម​គេច​ឲ្យ​ឆ្ងាយ​ពី​វា​ ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីករាយ​ទើប​ល្អ​ ។ អ្នក​គួរ​តែ​ស្វែង​រក​អ្វី​ដែល​ថ្មី និង ប្លែក​ៗ ដើម្បី​លួង​ខ្លួនឯង​កុំ​ឲ្យ​គិត​ច្រើន​ទៀត។   ពេល​ដែល​មាន​បញ្ហា​ដោះស្រាយ​គឺ​ប្រាកដ​ជា​ត្រូវ​ដោះ​ស្រាយ​ហើយ ប៉ុន្តែ​បើ​មិន​អាច​ដោះ​ស្រាយ​បាន​អ្នក​មិន​គួរ​រស់​នៅ​ក្នុង​ភាព​ឈឺចាប់​រហូត​នោះ​ទេ​។

ចុចអាន៖ ៥ យ៉ាងជួយឲ្យ​ជីវិត​ស្នេហា​​ចុះ​សម្រុង និង​មិន​បែក​គ្នា​ដល់​ចាស់​កោងខ្នង

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ផេង ផលធិតា