ឥរិយាបថអាក្រក់ៗរបស់ម្ដាយ ៦ យ៉ាងនេះ កូនៗនឹងកាត់តាម
- 2017-07-07 02:49:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥរិយាបថអាក្រក់ៗរបស់ម្ដាយ ៦ យ៉ាងនេះ កូនៗនឹងកាត់តាម
អ្នកម្ដាយជាគំរូដល់កូនៗគ្រប់រូប បើម្ដាយល្អ កូននឹងធ្វើល្អដូចម្ដាយ តែបើអ្នកផ្ដល់កំណើតឲ្យធ្វើរឿងមិនល្អ កូនៗក៏អាចកាត់តាមដែរ ព្រោះឃើញទង្វើម្ដាយផ្ទាល់ភ្នែក។ ឥរិយាបថអាក្រក់ៗរបស់ម្ដាយ ៦ យ៉ាងនេះ កូនៗនឹងកាត់តាម៖
១.ការជេរបញ្ចោរ៖ បើម្ដាយណាដែលចេះ និងធ្លាប់ធ្វើរឿងបែបនេះនៅចំពោះមុខកូន នោះកូនៗនឹងចេះប្រើពាក្យអសុរសដូចគ្នាដែរ។ ព្រោះសម្ដីដែលចេញពីមាត់ម្ដាយទាំងប៉ុន្មាន ប្រៀបដូចជាការបង្រៀនកូន។
២.និយាយកុហក៖ ត្រូវចាំថាម្ដាយដែលមានទម្លាប់និយាយពាក្យមិនពិត កូនៗគេក៏ក្លាយជាមនុស្សពូកែកុហកដូចគ្នា។
៣.លេងល្បែងស៊ីសង៖ កុមារដែលចេះកាន់បៀរ ឬលេងល្បែងពាលាអាវ៉ាសែផ្សេងៗ ព្រោះគេធ្លាប់ឃើញទង្វើបែបនេះរបស់ម្ដាយពួកគេ។ ហេតុដូច្នេះហើយ ទើបមានក្មេងៗខ្លះ ចេះលេងល្បែងស៊ីសងតាំងពីមិនទាន់ដឹងក្ដី។
៤.ប្រើប្រាស់អំពើហិង្សា៖ គ្រួសារណាដែលមានឪពុកម្ដាយឈ្លោះប្រកែក រហូតឈានដល់ការប្រើអំពើហិង្សាដាក់គ្នា នោះនឹងជះឥទ្ធិពលដល់កូនៗ។ ដោយពួកគេក៏ចេះធ្វើរឿងទាំងនោះលើបងប្អូន,មិត្តភ័ក្ដិ ឬអ្នកជិតខាង ហើយពេលពួកគេមានប្រពន្ធកូនទៅអាចនឹងប្រព្រឹត្តដាក់គ្រួសារគេដូចគ្នាដែរ។
៥.លួចរបស់របរ៖ ភាគច្រើនបើកូនៗឃើញឪពុកម្ដាយធ្វើអ្វី នោះពួកគេក៏ធ្វើតាមដែរ ហើយបើមានម្ដាយធ្លាប់លួចរបស់របរអ្នកដទៃនៅចំពោះមុខកូន។ នោះកូនៗ នឹងវិវត្តខ្លួនតាមលំនាំអ្នកមានគុណ។
៦.មើលងាយអ្នកដទៃ៖ ជាពិសេសការមើលងាយទៅលើអ្នកមានគុណខ្លួន ទង្វើនេះក្មេងតូចៗឆាប់ចាប់បាន និងអនុវត្តភ្លាមៗតែម្ដង។ ព្រោះអីគេធ្លាប់ឃើញម្ដាយឪពុកធ្វើបែបនេះដែរ។
ដូចនេះម្ដាយជាគ្រូទី ១ របស់កូនៗ បើពួកគេឃើញអ្នកធ្វើយ៉ាងម៉េច ពួកគេក៏ធ្វើយ៉ាងនោះដែរ៕
ចុចអាន៖ចង់ឲ្យកូនៗធំឡើងដោយចរិយាសម្បត្តិ អ្នកម្ដាយគួរបង្រៀនរឿងទាំងនេះ