អ្នក​មាន​ផ្ទៃ​ពោះ ប្រើ​តែ​ Baking Soda អាច​មើល​ដឹង​ថា​កូន​ប្រុស​ឬ​ស្រី​ (វីដេអូ)

  • 2017-07-27 01:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មតា​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​ជំនាញ គភ៌​នៅ​ក្នុង​ផ្ទៃ​ទាល់​តែ​គ្រប់​៤ ឬ​៥​ខែ​ទើប​អាច​ពិនិត្យ​មើល​ភេទ​បាន​ច្បាស់​លាស់​ តាម​រយៈ​ការ​ថត​អេកូ​។ ប៉ុន្តែ​មាន​ការ​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​នូវ​វិធីសាស្ត្រ​មួយ​ទៀត ដែល​អ្នក​ម្ដាយ​កំពុង​មាន​ទម្ងន់​អាច​សាកល្បង​បាន​ដោយ​ខ្លួន​ឯង និង​មិន​ចាំបាច់​ទាល់​តែ​គភ៌​ច្រើន​ខែ​ដូច​ក្បួន​ពេទ្យ​ក៏​បាន​។

វិធីសាស្ត្រ​នោះ​ គឺ​គ្រាន់តែ​ប្រើ​ Baking Soda មក​ពិសោធន៍​ជាមួយ​ទឹក​នោម​របស់​អ្នក​ម្ដាយ​ ដើម្បី​ដឹង​ថា​កូន​នោះ​ស្រី​ឬ​ប្រុស​។ វិធី​នេះ​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ប្រើ​នៅ​ពេល​ព្រលឹម ក្រោយ​ក្រោក​ពី​គេង​ភ្លាម ពោល​គឺ​មិន​ទាន់​ញ៉ាំ​ទឹក មិន​ទាន់​បត់​ជើង​ចោល​ម្ដង​។ ដំបូង​ចាក់​ Baking Soda បន្តិច​ចូល​ក្នុង​កែវ​ ហើយ​យក​ទឹក​នោម​ថ្មីៗ​ចាក់​ចូល​ភ្លាម និង​ចាំ​មើល​លទ្ធ​ផល​ដូច​ខាង​ក្រោម​៖

​​

  • បើ​ចាក់​ចូល​ហើយ ទឹក​នោះ​ឡើង​ពពុះ​ខ្លាំង បាន​ន័យ​ថា ជា​កូន​ប្រុស​
  • បើ​ចាក់​ចូល​ហើយ ទឹក​នោះ​គ្មាន​ពពុះ ឬ​មាន​ដែរ​ តែ​មាន​តូចៗ ​បាន​ន័យ​ថា ជា​កូន​ស្រី

ចង់​ដឹង​ថ្ងៃ​មុខ អ្នក​មាន​ដំបូង​ជា​កូន​ប្រុស​ឬ​ស្រី មើល​តាម​ខ្សែ​បាត​ដៃ​នឹង​ដឹង​!

​​ដើម្បី​កាន់​ច្បាស់ អាច​មើល​វីដេអូ​បង្ហាញ​លើ​ Youtube នេះ​បន្ថែម​ក៏​បាន​៖

ចុចអាន៖

អត្ថបទ៖ សរ សុគន្ធី