ចង់​ដឹង​ថ្ងៃ​មុខ អ្នក​មាន​ដំបូង​ជា​កូន​ប្រុស​ឬ​ស្រី មើល​តាម​ខ្សែ​បាត​ដៃ​នឹង​ដឹង​!

  • 2017-07-25 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រៀបការ​ហើយ​មាន​កូន​ គឺ​ជា​អ្វី​ដែល​ប្ដី​ប្រពន្ធ​ប្រាថ្នា​ដើម្បី​កសាង​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ​។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ចំណុច​នោះ​ អ្នក​នៅ​លីវ​ក៏​អាច​មើល​ដឹង​ដែរ​ថា ថ្ងៃ​ក្រោយ​ទៅ អ្នក​នឹង​មាន​កូន​ដំបូង​ជា​កូន​ស្រី​ ឬ​ប្រុស ឬ​ក៏​កូនភ្លោះ​។ តាម​រយៈ​វិបសាយ​ហោរាសាស្ត្រ​របស់​ចិន​បាន​បង្ហាញ​ពី​របៀប​មើល​ខ្សែ​បាត​ដៃ​ដែល​ទស្សន៍ទាយ​បាន​ថា អ្នក​នឹង​បាន​កូន​ភេទ​មួយ​ណា​ក្នុង​អំឡុង​ពពោះ​ដំបូង​។

កញ្ញា​មិន​ហ៊ាន​ថា​ត្រូវ​ឬ​ខុស​ទេ គ្រាន់​តែ​ចង់​បង្ហាញ​ពី​របៀប​មើល​ទាំង​នោះ​ដល់​មិត្ត​អ្នក​អាន ហើយ​ចាំ​អ៊ុត​មើល​ថា​តើ​ត្រូវ​ឬ​ខុស​កម្រិត​ណា​! ដំបូង​ក្ដាប់​ដៃ​ឆ្វេង​របស់​អ្នក​ ហើយ​មើល​ខ្សែ​ដែល​នៅ​​កៀន​ខាង​កូន​ដៃ​នោះ​ទៅ (គេ​ហៅ​ខ្សែ​កូន​ចៅ)​ ថា​តើ​ដូច​រូប​ណា​មួយ​ខាង​ក្រោម​នេះ​៖

១- ​បើ​ខ្សែ​កូន​ចេញ​ព្រែក​ជា​ពីរ​នៅ​ខាង​ចុង​ គឺ​បង្ហាញ​ថា​អ្នក​នឹង​មាន​កូន​ភ្លោះ។ អ្នក​អាច​មាន​ភាគរយ​ខ្ពស់​ដែល​ទទួល​បាន​កូន​ភ្លោះ​សម្រាប់​កូន​ដំបូង។

២- ខ្សែ​កូន​ជ្រៅ​ហើយ​ស្នាម​ធំ​ៗ​ បង្ហាញ​ថា អ្នក​នឹង​បាន​កូន​ប្រុស

៣- បើ​ខ្សែ​កូន​នៅ​រាក់​ហើយ​ឆ្មារ​ៗ ជា​សញ្ញា​នៃ​កូន​ស្រី

ចុចអាន៖

ប្រភព៖ yourchineseastrology ប្រែ​សម្រួល៖ សរ សុគន្ធី