៩ ​ចំណុចបញ្ជាក់​ថា​អ្នក​កំពុង​តែ​ពពោះកូន​ស្រី​នៅ​ក្នុង​ផ្ទៃ

  • 2017-02-21 01:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្សិលមិញ កញ្ញា ​បាន​បង្ហាញ​ពី​ចំណុច​ខ្លះ​ដែលស្រ្តី​មាន​ផ្ទៃពោះ​អាច​តាមដាន​ដឹង​ថា​មាន​កូន​ប្រុស។ ចំណែក​​ថ្ងៃ​នេះ​វិញ​យើង​នឹង​បង្ហាញ​ពី​លក្ខណៈ​សំគាល់​ខ្លះ​ៗ​បញ្ជាក់​ថា​កូន​ក្នុង​ផ្ទៃ​ជា​ស្រី​វិញ​ម្ដង។ ​អាការៈ​ ៩ ខាងក្រោម​នេះ​អាច​បញ្ជាក់​ថា​អ្នក​​មាន​កូន​ស្រី​វិញ​ម្ដង៖

.បេះ​ដូង​លោត​ចន្លោះ​ពី ១៤០​ ទៅ ​១៦០ ដង​ក្នុង​មួយ​នាទី

.ឡើង​ទម្ងន់​ ខុស​ពី​សព្វមួយ​ដង​បើ​ទោះ​ជា​មិន​សូវ​ញ៉ាំ​ច្រើន​ក៏​ដោយ

.មាន​អាការៈចាញ់​កូន​ខ្លាំង​ណាស់ និង​យូរ​ខែ​ទម្រាំ​បាត់​ទៅ​វិញ

.ការ​មាន​ស្នាម​ផ្សេង​ៗ​ដូចជា មុន ជាំ ឬ​ស្នាម​អាចម៍រុយ​ជា​ដើម

.ទម្រង់​ពោះ​មានរាង​ពង​ក្រពើ ឬ​ទ្រវែង

.សុដន់​ខាង​ឆ្វេង​ធំ​​ជាង​ខាង​ស្ដាំ

.មាន​បញ្ហា​ជ្រុះ​សក់​មិន​ឈប់​ ហើយ​យូរ​ខែ​ដូច​អាការៈ​ចាញ់​កូន​ដែរ

.ចូល​ចិត្ត​គេង​ផ្អៀង​ទៅ​ខាង​ស្ដាំ​រហូត

. ចូល​ចិត្ត​ញ៉ាំអាហារ​ដែល​មានរសជាតិផ្អែមៗ៕

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី